ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹកថ្មបើកបុ.កខ្លោងទ្វាវត្ត​បា.ក់ខ្ទេ.ច

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ រថយន្តកង់១២មួយគ្រឿងបានបើកពីទិសខាងជើងបត់ចូលទៅការដ្ឋានកិនថ្ម

ខេត្ត​កំពង់ស្ពឺ ៖ រថយន្តកង់១២មួយគ្រឿងបានបើកពីទិសខាងជើងបត់ចូលទៅការដ្ឋានកិនថ្មដើម្បីដឹកថ្មយកទៅលក់ តែមិនបានពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ បណ្តាលឲ្យទ្រុងខាងលើបុកប៉ះជាមួយ​ខ្លោង​ទ្វារ​វត្ត បណ្ដាលឲ្យបាក់ខូចខាតទាំងស្រុង ។ ក្រោយកើតហេតុ អ្នកបើកបរបានរួច​គេច​ខ្លួនបាត់ បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុទុកឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុវាស់វែង និងស្រាវជ្រាវរកម្ចាស់មកទទួលខុសត្រូវ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងការពេលវេលាម៉ោង 23 និង 55 នាទីនៅចំណុចភូមិចំបក់ក្អែឃុំទឹកល្អក់។

ប្រភពបានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍រមួយបានកើតឡើង ដោយរថយន្តបង្កម៉ាកយីឌុបសណ្ដោងរម៉ក(ដឹកថ្ម)ពាក់ស្លាកលេខភ្នំពេញ3B.7473បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។

ប្រភពបានអត់ដឹងទៀតថាមុនពេលកាត់ហេតុគេបានឃើញរថយន្តបង្ក បើកបរមកពីទិសជើងទៅត្បូងលុះដល់ចំណុចខ្លោងទ្វារដំរី 2ចន្លោះគីឡូម៉ែត្រ 18ក៏បត់ស្ដាំហើយបុក​ខ្លោង​ទ្វារដំរី 2 ​ខ្លោង​ទ្វារ​វត្ត​ឥសីគិរីជុំ ហៅវត្តត្រពាំងឬស្សី បណ្ដាលឱ្យខូចខាតទាំងស្រុង ចំណែកជនបង្ក បន្ទាប់ពីបុករួចក៏បើកទ្វាររត់គេចខ្លួនបាត់ ។ រហូតដល់ព្រឹកថ្ងៃទី 27 ខែមិថុនាឆ្នាំ 2024 សមត្ថកិច្ចបានស្រាវជ្រាវដឹងថារថយន្តបង្កគឺជារបស់ក្រុមហ៊ុនទ្រីសុីម៉ី (TSM)។ម្ចាស់រថយន្តបានចូលខ្លួនមកធ្វើកិច្ចសន្យាទទួលខុសត្រូវចំពោះការខូចខាតនេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកគងពិសីបានបញ្ជាក់ប្រាប់ឲ្យដឹងថារថយន្តនេះគឺជារថយន្ត​ដឹកធុនតូចតែត្រូវបានកែច្នៃទៅជាប្រភេទរថយន្តដេកថ្មីប្រភេធុនធ្ងន់ទៅវិញ។

ប្រជាពលរដ្ឋរស់នៅ​ជិត​កន្លែងកើតហេតុបាននិយាយថា ផ្លូវចូលក្នុងមូលដ្ឋានភូមិចំបក់ក្អែ និងភូមិផ្សេងៗទៀតបានរងការខូចខាតជារៀងរាល់ឆ្នាំ ព្រោះតែការប្រើប្រាស់រថយន្តដឹកថ្មលើសទម្ងន់បែបនេះ។

ប្រជាពលរដ្ឋសំណូមពរឲ្យជំនាញពាក់ព័ន្ធនឹងរឿងដឹកលើសទម្ងន់នេះ សូមមេត្តាជួយដាក់ជញ្ជីងថ្លឹងចល័តនៅតំបន់នេះផង បើមិនដូច្នេះទេរថយន្តដែលកែច្នៃប្រភេទដឹកទំនិញធុនធ្ងន់ទាំងនេះច្បាស់ជាបំផ្លាញផ្លូវប្រជាពលរដ្ឋជាក់ជាមិនខានឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ