រាជធានីភ្នំពេញ ៖ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់តួនាទីជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងភាពជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ទៅដោយផ្លែផ្កា និងជោគជ័យ ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងក្រុមការងារ បានដឹកនាំកិច្ចប្រជុំរយៈពេល៤ថ្ងៃនេះ, អាស៊ានបានសម្រេចឯកភាពលើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំនីមួយៗប្រកបដោយលទ្ធផលផ្លែផ្កា និងឆ្លុះបញ្ចាំងពីសមាគ្គីភាពគ្រួសារអាស៊ាន និងស្របតាមគោលការណ៍ អាស៊ានតែមួយ ការឆ្លើយតបតែមួយ។
កិច្ចប្រជុំដែលបានបញ្ចប់ក្នុងរយៈពេល៤ថ្ងៃ រួមមាន ៖
-កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល-អាហា លើកទី២៣(23rd GB of AHÀ Center), កិច្ចប្រជុំនៃមេទិកាភាពធន់នឹងគ្រោះហន្តរាយអាស៊ាន លើកទី៨ (Bth ADRP)
-កិច្ចប្រជុំចំហរ ACDM លើកទី ៤៧ ដែលមានកិច្ចសន្ទនាជាមួយដៃគូខាងក្រៅអាស៊ាន និងអង្គការសហប្រជាជាតិ
-កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ (13th AMMEM) និងសន្និសីទចំពោះភាគីអាត់ម៊ែរ លើកទី១៤
(14th COP TO AADMER)
-កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន លើកទី៥ (5th AMMDM Plus China), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកជប៉ុនលើកទី៥ (5th AMMDM Plus Japan)
-កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកសាធារណរដ្ឋកូរ៉េលើកទី៤(4th AMMDM Plus ROK} ព្រមទាំងប្រារព្ធទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
អំឡុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីទទួលបន្ទុកការងារគ្រោះមហន្តរាយអាស៊ាន លើកទី១៣ បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោងរវាងអាស៊ាន និងដៃគូ ជាគម្រោង SICAP ដំណាក់កាលទី២។
ទន្ទឹមគ្នានេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើក១៣ បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការបញ្ជាក់ពីបំណង (MOIs) រួមមាន ការចុះហត្ថលេខាលើ MOI រវាងមជ្ឈមណ្ឌល-អាហា និងប្រទេសលុចសំបួរ, ការចុះហត្ថលេខាលើ MOI រវាងមជ្ឈមណ្ឌល-អាហា និងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអាសន្ន (AFAD), កម្មវិធីផ្លាស់ប្តូរលិខិតនៃការអនុវត្ត MOI រវាងមជ្ឈមណ្ឌល-អាហា និងគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) ដំណាក់កាលទី៣។
ក្រៅពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម PHOSAY SAYASONE រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និងឡាវ។
បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើក១៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានអញ្ជើញប្រគល់ញញួរប្តូរវេនទៅប្រធានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើក១៤ ដល់ ឯកឧត្តម រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ ប្រទេសឥណ្ឌូនេស៊ី៕















ចែករំលែកព័តមាននេះ