ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារូបករណ៍ជាង១ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ​ផ្ដល់ជូនយុវជនមកពីគ្រួសារក្រីក្រ ​និងមានប្រាក់ឧបត្ថម្ភ

13 ម៉ោង មុន

ខេត្តកំពង់ឆ្នាំង៖ អាហារូបករណ៍ជាង ១ពាន់កន្លែង លើ ១៧មុខជំនាញ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង​ ផ្ដល់ជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ថែមទាំងមានប្រាក់ឧបត្ថម្ភទៀតផង។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង៖ អាហារូបករណ៍ជាង ១ពាន់កន្លែង លើ ១៧មុខជំនាញ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង​ ផ្ដល់ជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ថែមទាំងមានប្រាក់ឧបត្ថម្ភទៀតផង។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែតុលានេះ បានឱ្យដឹងថាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១.៤៥៨កន្លែង លើ ១៧មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។

សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង ១៧ នោះ រួមមាន សេវាកម្មកុំព្យូទ័រ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល, ដំឡើង និងថែទាំបណ្ដាញកាមេរ៉ាសុវត្ថិភាពក្នុងអគារ, ការថែទាំ និងជួសជុលប៉ុស្ដិ៍ផ្សា, ការថែទាំ និងជួសជុលម៉ាស៊ីនបោកខោអាវ, ការថែទាំ និងដំឡើងកាមេរ៉ាសុវត្ថិភាព, បច្ចេកទេសគ្រឿងម៉ាស៊ីនឧស្សាហកម្ម, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ដ, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការថែទាំ និងជួសជុលរថយន្ដ, ការថែទាំ និងជួសជុលត្រីចក្រយានយន្ដ, ការថែទាំ និងជួសជុលទោចក្រយានយន្ដ, ការថែទាំ និងជួសជុលប្រព័ន្ធចំហាយទឹកឧស្សាហកម្ម, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មបរិក្ខារត្រជាក់ពាណិជ្ជកម្ម និងសេវាកម្មបរិក្ខារផ្ទះបាយ។

សូមបញ្ជាក់ជូនថា ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ