ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមចូលរួមត្រេកអរ! ស្ត្រីម្នាក់សម្រាល​កូនភ្លោះ​បាន​៣នាក់ (ប្រុស១ ស្រី២)

5 ខែ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹង​ត្រែង​ ៖ ស្ត្រី​ម្នាក់សម្រាល​បានកូន​ភ្លោះ៣​នាក់ (ប្រុស១​នាក់ ស្រី២​នាក់ កំពុង​សម្រាក​នៅ​មន្ទីរ​​ពេ​ទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ។ តាម​ការ​ឱ្យ​ដឹង​ពីលោក ស៊ុ​យ សុភាព…

​ខេត្តស្ទឹង​ត្រែង​ ៖ ស្ត្រី​ម្នាក់សម្រាល​បានកូន​ភ្លោះ៣​នាក់ (ប្រុស១​នាក់ ស្រី២​នាក់ កំពុង​សម្រាក​នៅ​មន្ទីរ​​ពេ​ទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ។

តាម​ការ​ឱ្យ​ដឹង​ពីលោក ស៊ុ​យ សុភាព ប្រធាន​មន្ទីរ​បង្អែក​ស្ទឹង​ត្រែងបានឱ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​សម្រាលភ្លោះ​ដោយ​វះកាត់មក​សម្រាក​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​​រង់ចាំរយៈពេល​1​ខែ ដើម្បី​ថែទាំ​សុខភាព ហើយ​រហូត​ដល់​ថ្ងៃ​ទី២៧ ខែឧសភា វេលា​ម៉ោង​១រសៀល ក្រុម​គ្រូពេទ្យបាន​សម្រាល​ជូន​ដោយ​វះកាត់ដោយ​បានកូន​ស្រី​ដំបូង​ទម្ងន់២​គីឡូ​កន្លះ និង​កូន​ទី​២ភេទ​ស្រី ទម្ងន់2​គីឡូ និង​កូន​ទៅ​៣ ភេទប្រុស ​ទំងន់​២​គីឡូ​៤​ខាំ ។ ចំពោះ​ស្ត្រី​ជា​ម្តាយមាន​សុខភាព​ល្អ​ធម្មតា កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​ ក្រោម​ការ​តាមដាន​របស់ក្រុម​គ្រូពេទ្យ​។

បើតាម​ការ​ឱ្យ​ដឹង​ពី​បុរស​ឈ្មោះ ភ​ត្ត្រា អាយុ២៥​ឆ្នាំ​ ត្រូវជាស្វាមី​របស់​ស្ត្រី​សម្រាល​បានកូន​ភ្លោះ៣នាក់ ជា​កសិករ​រស់នៅ ភូមិ​កោះ​ឈើទាល​តូច ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង បានអោយ​ដឹង​ថា ភរិយា​របស់​គាត់​ឈ្មោះ​ស្រី ពេ អាយុ២១​ឆ្នាំ បាន​សម្រាលកូន​៣​ដង​ហើយ លើក​ទី​១ ដោយ​ធម្មជាតិ លើក​ទី​២ ដោយ​ធម្មជាតិ និង​លើក​ទី៣ដោយ​វះកាត់ ព្រោះ​ជា​កូនភ្លោះ៣ ហើយ​មក​សម្រាកថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យជាង​១ខែ​ហើយ ​រហូត​ដល់​ថ្ងៃ​កើត គឺ​នៅ​ថ្ងៃ​ទី២៧ ខែឧសភា ២០២៤ សម្រាល​ដោយ​វះកាត់​ក្រោម​ការ​យកចិត្ត​ទុ​ក្ដ​ដាក់​ខ្ពស់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ និង​ប្រធាន​មន្ទីរពេទ្យ​។

នៅព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ លោក ស្វាយ សំ​អ៊ា​ង អភិបាលនៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា ប្រចាំ​ខេត្តស្ទឹងត្រែង បាន​ដឹកនាំ​មន្ត្រីរាជការ អញ្ជើញ​ដល់​មន្ទីរពេទ្យ​ ដើម្បី​សួរសុខទុក្ខ​ស្ត្រីសម្រាលកូន​បានកូន​ខាងលើ ដោយ​ពាំនាំភេសជ្ជៈនិង​ថវិកាកាកបាទក្រហមកម្ពុជាចំនួន១​លាន៥​សែន​រៀល និង​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥០​ម៉ឺន​រៀល​សរុប២លាន​រៀល ដល់​ស្ត្រី​ដែល​បាន​សម្រាល​បាន កូន​ភ្ភោះ​៣​នាក់​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ នៅ​ថ្ងៃ​ដដែល លោក​អភិបាលខេត្ត បាន​បន្តដំណើរ​ទៅ​សួរសុខទុក្ខ ស្ត្រី​ម្នាក់​ទៀត រស់​នៅ​​ភូមិ​ហាង​សាវ៉ា​ត ឃុំ​សាម​ឃួ​យ ស្រុកសេ​សាន ខេត្តស្ទឹងត្រែង ដែល​មក​សម្រាកនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត សម្រាល​បានកូន​ភ្លោះ​២​នាក់ ស្រី​ទាំង​២នាក់ ដោយ​ពាំនាំ​នូវ​ភេសជ្ជៈ និង​ថវិកា​របស់​កាកបាទក្រហមកម្ពុជា​ចំនួន១​លាន​រៀល និង​ថវិកា​ផ្ទាល់ខ្លួន​ចំនួន៥០​ម៉ឺន​រៀល សរុប១លាន៥សែន​រៀល ដល់​ស្ត្រី​ដែល​សម្រាល​បានកូន​ភ្លោះ​២នាក់​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ