ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មន្ត្រី​ខេត្តតាកែវ​ណាខ្លះ​ទទួលផល​ប្រយោជន៍​​ពី​ប្រហុក​ត្រី​វៀតណាម?

3 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ដើមខែ​ឧសភា​កក្រើក​ម្តង​ហើយ ករណី​ឈ្មួញ​នាំ​ប្រហុក​ត្រី​ពី​ប្រទេស​វៀតណាម ចូល​មក​ភូមិសាស្ត្រ​ខេត្តតាកែវ ដែល​សូ​ម្បី​តែ​រុយ​ក៏​មិន​ហ៊ាន​រោម​ផង ហើយ​មិន​ទាំង​ស្ងាត់​បាត់ដាន​កង់​ឡាន​ផង ស្រាប់តែ​លេច​រថយន្ត​ដឹក​ប្រហុក​មក​ពី​ប្រទេស​វៀតណាម​មួយ​គ្រឿង​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា…

ខេត្តតាកែវ ៖ នៅ​ដើមខែ​ឧសភា​កក្រើក​ម្តង​ហើយ ករណី​ឈ្មួញ​នាំ​ប្រហុក​ត្រី​ពី​ប្រទេស​វៀតណាម ចូល​មក​ភូមិសាស្ត្រ​ខេត្តតាកែវ ដែល​សូ​ម្បី​តែ​រុយ​ក៏​មិន​ហ៊ាន​រោម​ផង ហើយ​មិន​ទាំង​ស្ងាត់​បាត់ដាន​កង់​ឡាន​ផង ស្រាប់តែ​លេច​រថយន្ត​ដឹក​ប្រហុក​មក​ពី​ប្រទេស​វៀតណាម​មួយ​គ្រឿង​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤​។

នៅ​តែ​មាន​ឈ្មួញ​នាំ​ប្រហុក​ត្រី​ពី​វៀតណាម​ចូល​ភូមិសាស្ត្រ​ខេត្តតាកែវ​ដដែល រហូត​មន្ត្រី​ជំនាញ​ជលផល​ខេត្តតាកែវ​ស្ទាក់​ចាប់​បាន​រថយន្ត​ដឹក​ប្រហុក​មួយ​គ្រឿង​យក​មក​រក្សា​ទុក ដើម្បី​ពិនិត្យ​នៅ​ស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ជលផល ។

ជុំវិញ​ការ​បង្ក្រាប​រថយន្ត​ដឹក​ប្រហុក​នេះ មិន​ទាន់​មានការ​បកស្រាយ​បំភ្លឺ​ពី​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល ក៏​ដូច​ជា​មន្ត្រី​ជំនាញ​សាខា ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តតាកែវ​ហៅ​កាត់​ថា (​កប​ប​) នៅឡើយ​ទេ នៅ​ព្រឹក​ថ្ង​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤​នេះ ។
ប្រជាពលរដ្ឋ​ជា​ច្រើន​លើក​សំណួរ​ថា តើ​មាន​មន្ត្រី​ណាខ្លះ ទទួលផល​ប្រយោជន៍​ពី​ប្រហុក​វៀត​ណាម​​បានជា​ឈ្មួញ​នៅ​តែ​ឆ្លៀត​នាំ​ចូល​មិន​ខ្លាចរអារ​សមត្ថកិច្ច​ជំនាញ​ខេត្តតាកែវ​ដដែល​ទៀត​បែប​នេះ ។

សូម​រំលឹក​ដែរ​ថា រឿង​ប្រហុក​វៀតណាម​នេះ កន្លង​មក​មន្ត្រី​ជំនាញ ក ប ប ខេត្តតាកែវ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​នានា បាន​ធ្វើការ​បង្ក្រាប​នឹង​ដុត​បំផ្លាញ​ចោល​ទាំង​តោន​ៗ​បន្ទាប់​ពី​បង្ក្រាប​បាន​ហើយ រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​ដាក់​លាយ​ចូល​លើ​ប្រហុក​ត្រី ដែល​នាំ​ចូល​ដោយ​ខុស​ច្បាប់​ពី​ប្រទេស​វៀតណាម​ ។

មានព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្ត​លើ​កាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ