ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងប្រជាការពាររដ្ឋបាលក្រុងព្រះសីហនុ ដែលប្រចាំការនៅខាងមុខទីប្រជុំជនផ្សារលើបានប្រើធម៌ក្តៅចំពោះអ្នកបើកបរយានយន្តមកកាន់ទីប្រជុំជនផ្សារលើ ហើយឈប់ចតនៅលើចិញ្ចើមផ្លូវ ខ្វះការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជាករណី

១ / ការឈប់ចតរថយន្តជាពីរជួរនៅលើទ្រូងផ្លូវ។
២/ ការឈប់ចតរថយន្តបញ្ច្រាសទិស ។
៣/ការឈប់ចតរថយន្តនៅចំណុចផ្លូវកែងបត់ ។
៤/ គេចវិះមិនចូលចំណត ដែលរដ្ឋបាលក្រុង/ខេត្តបានរៀបចំជាចំណតរថយន្តនៅខាងមុខទីប្រជុំជនផ្សារ ដើម្បីរក្សារបៀបរៀបរយសណ្តាប់ធ្នាប់ និងបង្កើនសោភ័ណ្ឌភាពទីក្រុង ។

តាមពេលវេលាខាងលើនេះ កម្លាំងប្រជាការពារក្រុងព្រះសីហនុសហការជាមួយកម្លាំងនគរបាល ការិយាលយ័សណ្តាប់ធ្នាប់បានដាក់ខ្នោះកង់រថយន្តជនជាតិចិនបានចំនួនពីរគ្រឿង ដែលបានឈប់ចតនៅចំណុចផ្លូវកែងបត់ ដូចមានក្នុងរូបភាពខាងក្រោមនេះ និងត្រូវបានអប់រំ ហើយផាកពិន័យ ដើម្បីបីឲ្យរាងចាលថ្ងៃក្រោយ ៕
ចែករំលែកព័តមាននេះ