ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លំ​ខ្លួន​អស់​១២​ឆ្នាំ​ហើយ ទើប​ចាប់​បាន ហេតុតែ​ចូល​ចិត្ត​ពេក

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ពី​បទ​ក្លែងបន្លំ​អត្តសញ្ញាណ​ជា​ប៉ូលិស​។ នេះ​មិនមែន​ជា​មនុស្ស​ដំបូង​គេ​ដែល​ហ៊ាន​ធ្វើ​បែប​នេះ​ឡើយ តែ​គាត់​ខុស​គេ​ត្រង់​ថា…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ពី​បទ​ក្លែងបន្លំ​អត្តសញ្ញាណ​ជា​ប៉ូលិស​។ នេះ​មិនមែន​ជា​មនុស្ស​ដំបូង​គេ​ដែល​ហ៊ាន​ធ្វើ​បែប​នេះ​ឡើយ តែ​គាត់​ខុស​គេ​ត្រង់​ថា អាច​បន្លំ​បាន​យូរ​ជាងគេ​ដល់​ទៅ​១២​ឆ្នាំ​។

Wang Feng អាយុ​៤១​ឆ្នាំ មាន​បំណង​ចង់​ក្លាយទៅជា​ប៉ូលិស​តាំងពី​យូរណាស់​មក​ហើយ តែ​មិន​ដែល​ចូល​ទៅ​រៀន ឬ​ហាត់​ធ្វើ​នោះ​ទេ? ដោយ​ចង់​លេង​ផ្លូវ​កាត់ Wang បាន​បន្លំ​ខ្លួន​ធ្វើ​ជា​ប៉ូ​លី​ស ដោយ​ទិញ​ឯកសណ្ឋាន​ក្លែងក្លាយ ខ្នោះដៃ និង​កាត​ក្លែងក្លាយ ដើម្បី​ធ្វើ​ពុត​ជា​ខ្នង​សម្រាប់​ជួយ​ប្អូនប្រុស​រក​មេធាវី​ការពារ​ក្តី​។ Wang ប្រាប់​គេឯង​ថា គឺជា​ប៉ូ​លី​ស​នៅ​ប៉ុស្តិ៍ Haiyan Baibu ក្នុង​ក្រុង Baibu ខេត្ត Zhejiang ប្រទេស​ចិន​។

នៅ​ឆ្នាំ​២០១១ Wang Feng បាន​ជួប​ស្នេហ៍​ប្រចាំជីវិត​ឈ្មោះ Xiao Lu ហើយ​ណែនាំ​ខ្លួន​ដំបូង​ថា គឺជា​ប៉ូលិស​នៅ​ក្នុង​ស្ថាប័ន​ស៊ើបអង្កេត​ក្តី ហើយ​មានមុខ​តំណែង​ជា​អនុប្រធាន​ស្ថាប័ន​ទាំងមូល​។ ដល់​ពេល​ពួក​គេ​រៀប​ការ​ខាង​ស្រី​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង ដោយសារ​តែ​មិនឃើញ​មាន​សាច់ញាតិ​ខាង​ប្រុស និង​មន្ត្រី​ប៉ូលិស​ផ្សេង​ទៀត​ចូលរួម​សោះ​។ Wang បាន​ដោះសា​រថា នេះ​មក​ពី​ម្តាយ​ឪពុក​របស់​គេ​ស្លាប់​អស់ ហើយ​ប៉ូលិស​រួមការ​ងារ​រវល់​ទៅ​ចូលរួម​ពិធី​មង្គលការ​របស់​មេ​ម្នាក់​ទៀត​។

ខាង​ស្រី​ក៏​នៅ​តែ​ឆ្ងល់ ក៏​ទាមទារ​មើល​កំណត់​ត្រា​រៀនសូត្រ​នៅ​សាលា​ប៉ូលិស​។ Wang ដោះសា​រថា គេ​មិន​មាន​នោះ​ទេ ដោយសារ​តែ​កាលនោះ គេ​បាន​ប្រើប្រាស់​អត្តលេខ​ផ្សេង​។ រាល់ពេល​ថ្ងៃ រូបគេ​បាន​ប្រាប់​ប្រពន្ធ​ថា ទៅ​ធ្វើការ​ស៊ើបអង្កេត ដែល​តម្រូវ​ឱ្យ​នាង​ជា​ប្រពន្ធ​លាក់​ការ​សម្ងាត់ កុំ​ឲ្យ​គេ​ដឹង​ថា​ជា​ប៉ូលិស​។

រាល់ពេល Wang ចេញ​ក្រៅ​ផ្ទះ គេ​តែងតែ​ទៅ​សណ្ឋាគារ​ដេក ឬ​ទៅ​ធ្វើការ​បោះពុម្ព​បន្តិចបន្តួច ដែល​គ្មាន​មាន​ប្រាក់​ចំណេញ​អ្វី​បន្តិច​សោះ​។ ដល់​ពេល​ប៉ូលិស​មែនទែន​ចាប់​បាន​កាលពី​ខែកញ្ញា​កន្លង​មកនេះ គេ​ដឹង​ថា Wang មាន​ជាប់ជំពាក់​ប្រាក់​គេ​ដល់​ទៅ​២៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

Wang បាន​សារភាព​ថា មូលហេតុ​ដែល​បន្លំ​ខ្លួន​បាន​យូរ​យ៉ាងនេះ គឺ​ដោយសារ​តែ​ចង់​ទទួល​ការ​គោរព​ពី​មហាជន និង​ជួយ​ដល់​សាច់ញាតិ​នៅ​ពេល​ពួក​គេ​មានទុក្ខ ហើយ​ត្រូវការ​ខ្សែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ