ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​រំកិល​ប្តូរ​ទីតាំង​រូបសំណាក​នាង​​គ​ង្ហី​ង​ទៅ​ទីតាំង​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​ចំពោះ​អ្នកដំណើរ​លើ​មហាវិថី​ទេព​ផ​ន ឆ្ពោះ​ឡើង​ទៅ​មហាវិថី​ព្រះ​មុន្នី​រ៉េ​ត មាន​ភាព​ចង្អៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​សិក្សា​ឡើង​វិញ ដោយ​សម្រេច​រំកិល​ប្តូរ​ទីតាំង​រូបសំណាក​នាង​គ​ង្ហី​ង​ទៅ​ទីតាំង​ថ្មី ដើម្បី​ពង្រីក​ផ្លូវ​បន្ថែម សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។ លោក…

រាជធានី​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​ចំពោះ​អ្នកដំណើរ​លើ​មហាវិថី​ទេព​ផ​ន ឆ្ពោះ​ឡើង​ទៅ​មហាវិថី​ព្រះ​មុន្នី​រ៉េ​ត មាន​ភាព​ចង្អៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​សិក្សា​ឡើង​វិញ ដោយ​សម្រេច​រំកិល​ប្តូរ​ទីតាំង​រូបសំណាក​នាង​គ​ង្ហី​ង​ទៅ​ទីតាំង​ថ្មី ដើម្បី​ពង្រីក​ផ្លូវ​បន្ថែម សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង និង​សិក្សា​ពី​លទ្ធភាព​លើ​ការងារ​រំកិល​រូបសំណាក់​នាង​គ​ង្ហី​ង និង​ស្តុ​ប​នាង​គ​ង្ហី​ង ដែល​នៅ​ក្បែរ​ស្ពាន​ឆ្លង​ថ្មើរជើង Olympia City ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ចរាចរណ៍​ឡើង​វិញ​ឲ្យ​ដំណើរការ​រលូន និង​អាច​បញ្ជៀ​សការ​កកស្ទះ​ចរាច​ណ៍​សម្រាប់​អ្នកដំណើរ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ការ​រំកិល​រូបសំណាក់​នាង​គ​ង្ហី​ង និង​ស្តុ​ប​នាង​គ​ង្ហី​ង​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​នេះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ទំហំ​រង្វង់​អាង​ទឹក​រក្សា​ទំហំ​ដដែល ដោយឡែក​សម្រាប់​រូបសំណាក់​នាង​គ​ង្ហី​ង​នឹង​មានការ​លើកកម្ពស់​ពី​៥,៥​ម៉ែត្រ​ឡើង​ដល់​៧,៥​ម៉ែត្រ ។

លោក សាំ ពិសិដ្ឋ បន្ត​ថា បន្ទាប់​ពី​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​ទីតាំង​ថ្មី​ដែល​ត្រូវ​រំកិល​រូបសំណាក​នាង​គ​ង្ហី​ង​ហើយ​នោះ លោក ឃួ​ង ស្រេង បាន​ពិនិត្យ​ទៅ​លើ​ស្ពាន​ឆ្លង​ថ្មើរជើង Olympia City ដែល​ជិត​បញ្ចប់​ការ​សាងសង និង​ពិនិត្យ​ចំពោះ​ប្រព័ន្ធ​ចរាចរណ៍ ផ្លូវ​ឆ្លងកាត់ និង​ចេញចូល​ទៅ​កាន់​ផ្សារ​ទំនើប Olympia City ផង​ដែរ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា នឹង​មានការ​ដំឡើង​បង្គោល​ស្តុ​ប​នាង​គ​ង្ហី​ង​មួយទៀត ឲ្យ​មាន​លក្ខណៈ​សម​ស្រប ព្រម​ជាមួយ​ការ​បំពាក់​ប្រព័ន្ធ​ភ្លើង តាម​ស្ពាន​ថ្មើរជើង ដើម្បី​សម្រួល​ចរាចរណ៍ ក៏​ដូច​ជា​បំភ្លឺ​ភ្លើង​ឲ្យ​ភ្លឺ​ជាង​មុន ដោយសារ​ទីតាំង​ធំ​មាន​ភាព​ងងឹត​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ