ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​ចាប់​លោក​ផ្កាយ​១ និង​មន្ត្រី​នគរបាល​៥​រូប​ទៀត​ផ្អើល​ខណ្ឌ​សែន​សុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​ប្រហែល​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ នេះ​មន្ត្រី​នគរបាល​ដែល​នៅ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​ត្រូវ​បាន​កម្លាំង​តម្រួត​បទបញ្ជា​សហការ​ជាមួយ​នគ​បាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ ។ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​រួម​ទាំង​ក្រឡាបញ្ជី​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​មួយ​កន្លែង​ដែល​មានការ​សង្ស័យ​ថា​ដឹក​បារី​ក្លែងក្លាយ…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​ប្រហែល​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ នេះ​មន្ត្រី​នគរបាល​ដែល​នៅ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​ត្រូវ​បាន​កម្លាំង​តម្រួត​បទបញ្ជា​សហការ​ជាមួយ​នគ​បាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ ។

បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​រួម​ទាំង​ក្រឡាបញ្ជី​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​មួយ​កន្លែង​ដែល​មានការ​សង្ស័យ​ថា​ដឹក​បារី​ក្លែងក្លាយ ។ ហេតុការណ៍​នេះ​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​មុខ​ឃ្លាំង​នៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

មន្ត្រី​នគរបាល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន​ឧត្តមសេនីយ៍ត្រី ផូ សុផល រួម​ទាំង​មន្ត្រី​នគរបាល​ចំនួន​៥​នាក់​ទៀត​ដែល​សរុប​ទាំងអស់​៦​នាក់ ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​នេះ​លោក​ឧត្តមសេនីយ៍ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខា​ធិ​ការដ្ឋាន​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​លោក​បានឱ្យ​ភ្នាក់​ងារ កោះសន្តិភាព ដឹង​តាម​រយៈ​ទូរស័ព្ទ​ថា ករណី​នេះ​ជា​ការ​យល់​ច្រឡំ​គ្នា ដោយនៅ​មុន​ពេល​​កើតហេតុ​លោក​បាន​អះអាង​ថា កម្លាំង​របស់​លោក​ទទួល​បាន​ព័ត៌មាន​ថា មាន​រថយន្ត​ដឹក​បារី​​ក្លែងក្លាយ​១​គ្រឿង​ចូល​ក្នុង​ឃ្លាំង​ខាងលើ ហើយ​សមត្ថកិច្ច​ក៏​មានការ​ស្ទាក់​ត្រួតពិនិត្យ ។

ស្រាប់តែ​ខាង​ម្ចាស់​បារី​នោះ​មិន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដោយ​មិន​ឱ្យ​មានការ​ត្រួតពិនិត្យ​នោះ​ទេ ហើយ​ថែម​ទាំង​រាយការណ៍​ទៅ​ខាងលើទើបមន្ត្រីនគរបាលទាំង៦រូបដែលមានទាំងលោកផ្កាយ១នោះចុះទៅដោយមិនបានសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញនោះទេ ក៏​មាន​កម្លាំង​តម្រួត​បទបញ្ជា​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​លោកផ្កាយ១ និងកូនចៅ​គាត់​តែ​ម្តង ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ