ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ផលិត​មី​ស៊ីល​បណ្ដែត​នុយក្លេអ៊ែរ​រយៈ​ឆ្ងាយ

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ទីភ្នាក់ងារ​ព័ត៌មាន​ TASS រាយការណ៍​នា​ថ្ងៃ​ទី​៨​មក​រា​ថា ប្រទេស​រុ​ស្ស៊ីនា​ពេល​បច្ចុប្បន្ន​បាន​ផលិត​មី​ស៊ី​ល​បណ្ដែត​ធុន KALIBR-M ដែល​អាច​បាញ់​បាន​ចម្ងាយ​ដល់​ជាង​៤៥០០​គីឡូម៉ែត្រ និង​អាច​ផ្ទុក​ក្បាល​គ្រាប់​ធម្មតា​និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ យោង​តាម​ប្រភព​មួយ​នៃ​ឧស្សាហកម្ម​យោធា​រុ​ស្ស៊ី…

ប្រទេស​រុ​ស្ស៊ី ៖ ទីភ្នាក់ងារ​ព័ត៌មាន​ TASS រាយការណ៍​នា​ថ្ងៃ​ទី​៨​មក​រា​ថា ប្រទេស​រុ​ស្ស៊ីនា​ពេល​បច្ចុប្បន្ន​បាន​ផលិត​មី​ស៊ី​ល​បណ្ដែត​ធុន KALIBR-M ដែល​អាច​បាញ់​បាន​ចម្ងាយ​ដល់​ជាង​៤៥០០​គីឡូម៉ែត្រ និង​អាច​ផ្ទុក​ក្បាល​គ្រាប់​ធម្មតា​និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។

យោង​តាម​ប្រភព​មួយ​នៃ​ឧស្សាហកម្ម​យោធា​រុ​ស្ស៊ី ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​TASS​ថា មី​ស៊ីល​ថ្មី​នោះ​ដែល​ច្នៃ​ពី​មី​​ស៊ី​ល KALIBR ប្រើ​នា​ពេល​បច្ចុប្បន្ន​នឹង​យក​ទៅ​បំពាក់​ឲ្យ​បណ្ដា​នាវាចម្បាំង​ធំ​ៗ ព្រម​ទាំង​បណ្ដា​នាវាមុជទឹក​នុយក្លេអ៊ែរ រហូត​ដល់​ឆ្នាំ​២០២៧​។ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បាន​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​បង្កើត​មី​ស៊ី​ល​នោះ​ដែល​មាន​ក្បាល​គ្រាប់​កាន់តែ​ធំ ដល់​ជិត​១​តោន​ហើយ​ប្រើ​សម្រាប់​កម្ទេច​បណ្ដា​គោលដៅ​លើ​ដី​។

ចម្ងាយរ​ត់របស់​មី​ស៊ី​ល​KALIBR បច្ចុប្បន្ន​ត្រឹម​ប្រមាណ​២០០០​គីឡូម៉ែត្រ ហើយ​អាច​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ច្រើន​ដង​។ កង​ម៉ា​រី​ន​រុ​ស្សុ​ី​នៅ​សមុទ្រ​មេ​ឌីទែ​រ៉ា​ណេ​ធ្លាប់​ប្រើ​មី​ស៊ី​ល​នោះ​វាយប្រហារ ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ីរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ