ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិស​ដៅ​៤​ចំណុច​នឹង​នាំ​ជីវិត​ទៅ​រក​ភាព​ជោគជ័យ

5 ឆ្នាំ មុន

សម្តី​មាស​របស់​អ្នក​ជោគជ័យ​ក្នុង​ជីវិត​បាន​ចង្អុល​ទិស​ថា បើ​ចង់​មាន​ប្រាក់​ច្រើន ត្រូវ​ប្រឹងប្រែង​រក ប្រឹង​សន្សំ លុះ​បាន​ប្រាក់​ច្រើន​ហើយ កុំ​ចាយវាយ​តាម​ចិត្ត​ចង់ កុំ​ភ្លើតភ្លើន​ភ្លេចខ្លួន ហើយ​ត្រូវ​ប្រឹងរក​បន្ថែម​ទៀត​ ។ ចំណុច​នេះ​ត្រូវ​នឹង​ពុទ្ធឱវាទ​ត្រាស់​ថា…

សម្តី​មាស​របស់​អ្នក​ជោគជ័យ​ក្នុង​ជីវិត​បាន​ចង្អុល​ទិស​ថា បើ​ចង់​មាន​ប្រាក់​ច្រើន ត្រូវ​ប្រឹងប្រែង​រក ប្រឹង​សន្សំ លុះ​បាន​ប្រាក់​ច្រើន​ហើយ កុំ​ចាយវាយ​តាម​ចិត្ត​ចង់ កុំ​ភ្លើតភ្លើន​ភ្លេចខ្លួន ហើយ​ត្រូវ​ប្រឹងរក​បន្ថែម​ទៀត​ ។

ចំណុច​នេះ​ត្រូវ​នឹង​ពុទ្ធឱវាទ​ត្រាស់​ថា បុគ្គល​ដែល​ប្រឹងប្រែង​រក​ទ្រព្យសម្បត្តិ ចេះ​ទុកដាក់​ថែរក្សា​ទ្រព្យ​ដែល​រកបាន​មក និង​ចេះ​ចាយវាយ​ទ្រព្យសម្បត្តិ​ឱ្យ​សម​ទៅ​នឹង​ឋានៈ​តួនាទី​របស់​ខ្លួន ឈ្មោះ​ថា​ជា​អ្នក​ឈ្លាស​ក្នុង​ប្រយោជន៍​បច្ចុប្បន្ន ។ ខាងក្រោម​នេះ​ជា​ទ្រឹស្តី​ពុទ្ធសាសនា​ដ៏​មាន​ប្រយោជន៍ បើ​បុគ្គល​ណា​ធ្វើ​តាម បុគ្គល​នោះ​នឹង​ជោគជ័យ​ជាក់​ជា​មិន​ខានៈ

១-​ការ​ចេះ​ចាយវាយ​ឲ្យ​សម​នឹង​ឋានៈ​របស់​ខ្លួន បាន​សេចក្ដី​ថា ជា​ការ​ចាយវាយ​មិន​ឲ្យ លើស​ចំនួន​ទ្រព្យ​ដែល​មាន បើ​រកបាន​តិច​ចាយ​តាម​តិច បើ​រកបាន​ច្រើន​កុំ​ភ្លើតភ្លើន​ចាយ​ទាល់តែ​អស់ប្រាក់ ត្រូវ​វៀរចាក​ការ​ចំណាយ​ណា​ដែល​គ្មាន​ការ​ចាំបាច់​ឬ​គ្មាន​ប្រយោជន៍ និង​ត្រូវ​ចេះ​សំចៃ​ទុក​ខ្លះ​សម្រាប់​ពេល ណា​ដែល​រក​ទ្រព្យ​មិន​បាន ឬ​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​មាន​ជំងឺ​តម្កាត់​ជាដើម យក​ប្រាក់​នោះ​មក​ប្រើប្រាស់​ជា​រឿង​ល្អ​បំផុត ។

២-​ការ​ថែរក្សា​ទ្រព្យ​ដែល​រកបាន​មក​ឲ្យ​គង់វង្ស​ល្អ បាន​ដល់​ការ​ចេះ​សន្សំ​សំចៃទ្រព្យ​ទុក ឱ្យ​ផុត​ពី​សេចក្ដី​អន្តរាយ​ផ្សេង​ៗ ហើយ​ចេះ​កែខៃ​រក​ផល​កម្រៃ​អំពី​ទ្រព្យ​នោះ​ទៀត​ផង​។ តាម​ធម្មតា​ក្នុង​ប្រទេស​នីមួយ​ៗ គេ​តែង​មាន​កន្លែង​ផ្ញើ​ប្រាក់ ដែល​ហៅ​ថា​ធនាគារ ដើម្បី​ឱ្យ​ប្រជាជន​ចេះ​សន្សំទ្រព្យ​សម្បត្តិ ហើយ​បាន​ថ្លៃ​ការ​អំពី​ប្រាក់​ទាំងនោះ​បន្ថែម​ទៀត​។

៣-​បុគ្គល​ឆ្លាត​ជា​មនុស្ស​ឈ្លាសវៃ​ក្នុង​ការ​រក​ទ្រព្យសម្បត្តិ គឺជា​កាតព្វកិច្ច​ដ៏​សំខាន់​សម្រាប់​បុគ្គល​ម្នាក់​ៗ ទ្រព្យសម្បត្តិ​មិន​អាច​កើត​មាន​ដល់​មនុស្ស​ខ្ជិលច្រអូស​បាន​ឡើយ ដូច​ពាក្យបុរាណ​បាន​ពោល​ថា ចេះ​មក​ពី​រៀន មាន​មក​ពី​រក ។

៤-​ការ​ជ្រើសរើស​មិត្ត គឺជា​ការ​ជ្រើសរើស​ផ្លូវ​ដើរ​សម្រាប់​ជីវិត បើ​សេពគប់​មិត្ត​អាក្រក់​រមែង​នាំ​មក​នូវ​សេចក្ដី​វិនាស តែបើ​សេពគប់​មិត្ត​ល្អ នឹង​មាន​សេចក្ដីសុខ​ចម្រើន​កើន​ប្រយោជន៍ ព្រោះ​មិត្ត​ល្អ​គេ​អាច​ជួយ​ពន្យល់​ពី​វិធី​ស្វែងរក​សេចក្ដីសុខ​ចម្រើន ទាំង​ផ្នែក​ទ្រព្យសម្បត្តិ ទាំង​ផ្នែក​គំនិត​ប្រាជ្ញា​ស្មារតី គេ​ស្ទាត់ជំនាញ​ក្នុង​កិច្ចការ​ណា គេ​នឹង​ជួយ​ពន្យល់​មិត្ត​ក្នុង​កិច្ចការ​នោះ​មិន​ខាន ។

បើ​បុគ្គល​ណា​ដើរ​តាម​ពុទ្ធឱវាទ​ទាំង​បួន​នេះ​ឱ្យ​ប្រាកដ បុគ្គល​នោះ​នឹង​បានជា​អ្នក​រស់នៅ​បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ និង​សុខ​ចម្រើន​ពេញ​មួយ​ជីវិត​។