ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​វប្បធម៌​​មាន​អាយុកាល​៨.០០០​ឆ្នាំ

6 ឆ្នាំ មុន

កាលពី​៥០​ឆ្នាំ​មុន​ក្រុង​ម៉ា​តេ​រ៉ា (Matera) ភាគ​ខាងត្បូង​ប្រទេស​អីុ​តា​លី​ធ្លាប់​បង្កើត​នូវ​ចំណុច​គ្រោះថ្នាក់​ជា​តំបន់​រាំង​ស្ងួត ព្រោះ​ស្ថិត​នៅ​ក្នុង​ល្អាង​ពលរដ្ឋ​បាត់​ខ្លួន និង​ស្លាប់​ដោយសារ​ជំងឺ​អាសន្នរោគ​រាតត្បាត ។ បច្ចុប្បន្ន​បរិវេណ​នេះ​បាន​រីក​លូតលាស់​រហូត​ក្លាយជា​ក្រុង​វប្បធម៌​នៅ​អឺរ៉ុប​ប្រចាំឆ្នាំ​២០១៩ រួម​ជាមួយ​ក្រុង​Plovdiv នៅ​ប៊ុល​ហ្គា​រី ។…

កាលពី​៥០​ឆ្នាំ​មុន​ក្រុង​ម៉ា​តេ​រ៉ា (Matera) ភាគ​ខាងត្បូង​ប្រទេស​អីុ​តា​លី​ធ្លាប់​បង្កើត​នូវ​ចំណុច​គ្រោះថ្នាក់​ជា​តំបន់​រាំង​ស្ងួត ព្រោះ​ស្ថិត​នៅ​ក្នុង​ល្អាង​ពលរដ្ឋ​បាត់​ខ្លួន និង​ស្លាប់​ដោយសារ​ជំងឺ​អាសន្នរោគ​រាតត្បាត ។

បច្ចុប្បន្ន​បរិវេណ​នេះ​បាន​រីក​លូតលាស់​រហូត​ក្លាយជា​ក្រុង​វប្បធម៌​នៅ​អឺរ៉ុប​ប្រចាំឆ្នាំ​២០១៩ រួម​ជាមួយ​ក្រុង​Plovdiv នៅ​ប៊ុល​ហ្គា​រី ។

កាលពីមុន​នេះ​ក្រុង​ម៉ា​តេ​រ៉ា ជា​ក្រុង​ចំណាស់ ឬ​ស្គាល់​ថា «​ក្រុង​យេ​រូ​សា​ឡឹម​នៅ​លោក​ខាងលិច​» ជាទី​ទួល​មាន​ថ្ម​ខ្ពស់​អាច​ជីក​ចូល​ទៅ​រស់នៅ គួប​ផ្សំ​នឹង​ការ​មាន​ជ្រលង​ភ្នំ ផ្ទាំង​ថ្ម និង​មាន​ផ្លូវ​ថ្មើរជើង​បត់បែន​យ៉ាងច្រើន ។

លោក​Raffaello De Ruggieri ចៅហ្វាយ​ក្រុង​ម៉ា​តេ​រ៉ា បញ្ជាក់​ថា​ក្រុង​នោះ​មានឈ្មោះ​នៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក​កាលពី​ឆ្នាំ​១៩៩៣ ព្រោះ​ស្ថានភាព​របស់​ផ្ទះ​បាន​បង្ហាញ​រូបរាង​បែប​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​មនុស្ស​ចូល​រស់នៅ​កាលពី​៨.០០០​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ