រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ៨ ខែមករា ឆ្នាំ២០១៩ កើតឡើង១២លើក (យប់៩លើក) ស្លាប់៥នាក់ (ស្រី២នាក់) របួសធ្ងន់ប្រុស១២នាក់របួសស្រាល៨នាក់(ស្រី៥នាក់) ។

មូលហេតុគ្រោះថ្នាក់ : ល្បឿន៦លើកស្លាប់៣នាក់, មិនប្រកាន់ស្តាំ១លើកស្លាប់១នាក់, មិនគោរពសិទ្ធិ៣លើក, ប្រជែង១លើកស្លាប់១នាក់, បត់គ្រោះថ្នាក់១លើក ។ ម៉ូតូសរុបស្លាប់៥នាក់ ម៉ូតូស្លាប់៤នាក់ (មិនពាក់មួក៣នាក់) យានផ្សេងៗ១នាក់ ។ គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ២លើក, ម៉ូតូនិងរថយន្តតូច៣លើកស្លាប់១នាក់, ម៉ូតូនិងរថយន្តធំ២លើកស្លាប់២នាក់, រថយន្តតូចនិងរថយន្តតូច១លើក, រថយន្តតូចនិងផ្សេងៗ១លើក, រថយន្តធំនិងផ្សេងៗ២លើកស្លាប់១នាក់, យានផ្សេងៗនិងថ្មើរជើង១លើកស្លាប់១នាក់ ។

បណ្តាលឲ្យខូចខាតយាន២២គ្រឿងក្នុងនោះមាន : ម៉ូតូ៩គ្រឿង, រថយន្តតូច៦គ្រឿង, រថយន្តធំ៤គ្រឿង, យានផ្សេងៗ៣គ្រឿង ។ យានយន្តបង្កហេតុ : ម៉ូតូ២លើក, រថយន្តតូច៣លើក, រថយន្តធំ៤លើក, យានផ្សេងៗ៣លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៥លើក, ផ្លូវខេត្ត៧លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ភ្នំពេញ៥លើកស្លាប់១នាក់របួស១៤នាក់,ខេត្តកំពង់ស្ពឺ២លើកស្លាប់១នាក់របួស២នាក់, ខេត្តបន្ទាយមានជ័យ១លើកស្លាប់១នាក់, ខេត្តស្វាយរៀង១លើកស្លាប់១នាក់ និងខេត្តកណ្តាល១លើកស្លាប់១នាក់របួស១នាក់ ។
លទ្ធផលត្រួតពិនិត្យថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ មធ្យោបាយគោលដៅ៣៧៨២គ្រឿង(ម៉ូតូ៥៦%) មធ្យោបាយល្មើស៤៩៩គ្រឿង (៧០%) អប់រំ២០១គ្រឿង(ម៉ូតូ៦៧%) មធ្យោបាយពិន័យ២៩៨គ្រឿង
(ម៉ូតូ៧៣%) ។ លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩បានចុះអនុវត្ត៣៩គោលដៅ : ម៉ូតូចូលគោលដៅ២៤០៥គ្រឿង អប់រំ១២២គ្រឿង ពិន័យចំនួនសរុប២២២គ្រឿង (មួក១៦២គ្រឿង កញ្ចក់៤៧គ្រឿង ស្រវឹងគ្មាន ផ្សេងៗ១៣គ្រឿង ៕
ចែករំលែកព័តមាននេះ