រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងស៊ីញ៉ូភ្លាមបត់ស្តាំភ្លែត ត្រូវម៉ូតូកង់បីឥណ្ឌាដែលធ្វើដំណើរស្របទិសគ្នា គេចមិនទាន់ ក៏ជ្រុលទៅបុក និងកៀររថយន្តនោះ បណ្តាលអោយក្រពិតទ្វារក្រោយរថយន្តផ្នែកខាងស្តាំមួយចំហៀង និងដាច់កញ្ចក់មើលក្រោយរងការខូចខាត ចំណែកខាងម៉ូតូកង់បីឥណ្ឌារងការខូចខាតតិចតួច រីឯអ្នកបើកបរម៉ូតូកង់បីឥណ្ឌារងរបួសបែកក្បាលពីក្រោយ ដែលហេតុការណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី8 ខែមករា នៅតាមបណ្ដោយមហាវិថីព្រះសីហនុ ទល់មុខនឹងក្រសួងបរិស្ថានចាស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

មុនពេលកើតហេតុ រថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស GS300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AW-៩២០៧ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសម លុះមកដល់កន្លែងកើតហេតុ អ្នកបើកបររថយន្តបានស៊ីញ៉ូសុំផ្លូវបត់ស្តាំអែបខាង ដោយស៊ីញ៉ូភ្លាមបត់ភ្លាម ស្របពេលនោះក៏មានម៉ូតូកង់បីឥណ្ឌា ពណ៌ក្រហម បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនគួរសមដែរ មកដល់ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងកៀររថយន្ត បណ្តាលក្រពិតទ្វារក្រោយរថយន្តផ្នែកខាងស្តាំមួយចំហៀង និងដាច់កញ្ចក់ មើលក្រោយ រងការខូចខាតយ៉ាងដំណំ ចំណែកខាងម៉ូតូកង់បីរងការខូចខាតតិចតួច តែអ្នកបើកបរម៉ូតូកង់បីឥណ្ឌារងរបួសបែកក្បាលពីក្រោយតែរបួសស្រាល។

ភ្លាមៗភាគីទាំងពីរបានចរាចរគ្នា ដោយខាងរថយន្តទាមទារអោយខាងម៉ូតូកង់បីឥណ្ឌាជួយចេញសងគាត់ខ្លះ ចំណែកភាគីខាងម៉ូតូកង់បីឥណ្ឌាមិនព្រមទទួលស្គាល់ថាគាត់ខុសនោះទេ ដោយគាត់ចោទថា រថយន្ដខាងលើស៊ីញ៉ូភ្លាមបត់ភ្លាម ទើបគាត់គេចមិនទាន់ក៏ជ្រុលទៅបុក ដូច្នេះគាត់មិនសងទេ ដោយសុំស្មើគ្នា តែភាគីខាងរថយន្តមិនព្រម ក៏ប្រគល់រឿងនេះទៅអោយសមត្ថកិច្ចជំនាញជួយដោះស្រាយជំនួស។

ក្នុងហេតុការណ៍ខាងលើ គេមិនដឹងថាភាគីខាងណាជាអ្នកខុស ភាគីខាងណាជាត្រូវនោះទេ មានតែប្រគល់ទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ជាអ្នកសម្រេច។

ក្រោយកើតហេតុ បន្ទាប់ពីភាគីទាំង២ចរចាមិនត្រូវគ្នា រថយន្ដ និងម៉ូតូកង់បីឥណ្ឌា ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ធ្វើការវាស់វែង និងយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ធាននគរបាលចរាចផ្លូវគោករាជ
ធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ចែករំលែកព័តមាននេះ