ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone កំពុង​មាន​បញ្ហា​ធ្ងន់ធ្ងរ និង​គ្រោង​កាត់​បន្ថយ​ការ​ផលិត

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រុមហ៊ុន Apple មាន​គម្រោង​កែ​ច្នៃ​ម៉ូ​ដ​ទូរស័ព្ទ iPhone របស់​ខ្លួន ប៉ុន្តែ​ខណៈ​ដែល​តម្លៃ​លក់​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នេះ ព័ត៌មាន​ថ្មី​ៗ​បាន​ព្រមាន​ពី​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន ។…

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រុមហ៊ុន Apple មាន​គម្រោង​កែ​ច្នៃ​ម៉ូ​ដ​ទូរស័ព្ទ iPhone របស់​ខ្លួន ប៉ុន្តែ​ខណៈ​ដែល​តម្លៃ​លក់​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នេះ ព័ត៌មាន​ថ្មី​ៗ​បាន​ព្រមាន​ពី​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន ។

យោង​តាម​សេចក្តីរាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuter បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​អា​មេ​រិ​ក Citi Group បាន​ផ្តល់​ការ​ព្រមាន​ទៅ​កាន់ Apple ថា ទូរស័ព្ទ iPhone របស់​ពួក​គេ និង​ជា​ពិសេស iPhone XS Max កំពុង​មាន​បញ្ហា ។

ការ​ព្យាករណ៍​របស់​Citi លើ​ការ​លក់​iPhone ត្រូវ​បាន​កាត់​បន្ថយ​ចុះ​យ៉ាង​ខ្លាំង ដោយ​ការ​ព្យាករ​លើ​ការ​លក់ iPhone XS Max ធ្លាក់​ចុះ​ដល់​ទៅ ៤៨%​។ ជាមួយ​គ្នា​នេះ​ផង​ដែរ Apple កំពុង​តែ​កាត់​បន្ថយ​ផលិតកម្ម​ដើម្បី​លក់​ចេញ​iPhone​ក្នុង​ស្តុក​ឲ្យ​អស់​សិន ។

លោក William Yang អ្នកវិភាគ​ម្នាក់​នៅ​ក្រុមហ៊ុន Citi បាន​ឲ្យ​ដឹង​ថា ៖« iPhone ឆ្នាំ ២០១៨ កំពុង​តែ​ចូល​ទៅ​ក្នុង​ដំណាក់កាល​លក់​លាង​ស្តុក ដែល​មិនល្អ​ឡើយ​សម្រាប់​ខ្សែ​សង្វា​ក់​ផលិតកម្ម »​។ ជាមួយ​គ្នា​នេះ​ទៀត​នោះ Citi គិត​ថា Apple នឹង​លក់ iPhone បាន​៤៥​លាន​គ្រឿង​ប៉ុណ្ណោះ​សម្រាប់​ត្រីមាស​ទី​១ ដែល​ជា​កម្រិត​ទាប​ជាងគេ​តាំងពី​ឆ្នាំ​២០១២​មក ។

ការ​ឆ្លើយ​តប​របស់ Apple ក្នុង​រយៈពេល​ខ្លី​គឺ​ការ​បន្ត​កាត់​បន្ថយ​តម្លៃ iPhone ហើយ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​Apple កំពុង​តែ​លក់​បញ្ចុះតម្លៃ iPhone XR មក​ត្រឹម ៤៤៩​ដុល្លារ និង iPhone XS ត្រឹម​៦៦៩​ដុល្លារ​ជាដើម​លើ​គេហទំព័រ Apple.com​។

លើស​ពី​នេះ​ទៅ​ទៀត Apple ក៏​មាន​គម្រោង​ជំរុញ​ដល់​ចំណាប់អារម្មណ៍​សម្រាប់ iPhone ជំនាន់​ថ្មី​របស់​ខ្លួន​ដោយ​យក​មក​វិញ​នូវ​ចំណុច​ដែល​អ្នក​ប្រើប្រាស់​ស្រលាញ់​ចូល​ចិត្ត និង​បន្ថែម​បច្ចេកវិទ្យា​កាមេរ៉ា​ទំនើប​ៗ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ