ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​មិន​អាច​រក​ឃើញ​ចំណុច​ឯក​ភាព​គ្នា​ដើម្បី​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នៅ​មីយ៉ាន់​ម៉ា​ទេ

4 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ​ប្រទេស​ទាំង​១១​នៃ​សមាគម​អាស៊ាន​មិន​អាច​រក​ឃើញ​សហ​មតិ​ (កុង​សង់​ស៊ីស) ដើម្បី​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​មីយ៉ាន់​ម៉ា​ដែល​រៀប​ចំ​ដោយ​ក្រុម​យោធា​ និង​ដែល​លទ្ធ​ផល​បឋម​បង្ហាញ​ថា​ពួក​គេ​ទទួល​ជ័យ​ជម្នះ​ភាគ​ច្រើន​លើស​លប់​​​។ រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វ៊ីលីពីន លោក​ស្រី​ឡា​ហ្សារ៉ូ (Lazaro) ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ប្ដូរ​វេន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​នេះ​ថ្លែង​ថា​អាស៊ាន​មិន​ទាន់​ប្រកាស​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ទាំង​បី​ដំណាក់​កាល​ដែល​បិទ​បញ្ចប់​កាល​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នោះ​ទេ​។​ ​ប្រមុខ​ការ​ទូត​ហ្វ៊ីលីពីន​​រូប​នេះ​​ថ្លែង​ដូច្នេះ​​​បន្ទាប់​ពី​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​នេះ​នៅ​ទី​ក្រុង​សេប៊ូ…

ទី​ក្រុង​ម៉ានីឡា៖ ​ប្រទេស​ទាំង​១១​នៃ​សមាគម​អាស៊ាន​មិន​អាច​រក​ឃើញ​សហ​មតិ​ (កុង​សង់​ស៊ីស) ដើម្បី​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​មីយ៉ាន់​ម៉ា​ដែល​រៀប​ចំ​ដោយ​ក្រុម​យោធា​ និង​ដែល​លទ្ធ​ផល​បឋម​បង្ហាញ​ថា​ពួក​គេ​ទទួល​ជ័យ​ជម្នះ​ភាគ​ច្រើន​លើស​លប់​​​។ រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វ៊ីលីពីន លោក​ស្រី​ឡា​ហ្សារ៉ូ (Lazaro) ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ប្ដូរ​វេន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​នេះ​ថ្លែង​ថា​អាស៊ាន​មិន​ទាន់​ប្រកាស​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ទាំង​បី​ដំណាក់​កាល​ដែល​បិទ​បញ្ចប់​កាល​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នោះ​ទេ​។​

​ប្រមុខ​ការ​ទូត​ហ្វ៊ីលីពីន​​រូប​នេះ​​ថ្លែង​ដូច្នេះ​​​បន្ទាប់​ពី​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​នេះ​នៅ​ទី​ក្រុង​សេប៊ូ (Cebu)។​ ក្នុង​នោះ បញ្ហា​នៅ​មីយ៉ាន់​ម៉ា​ជា​របៀប​វារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​។ ចំពោះ​សំណួរ​ថា​តើ​អាស៊ាន​មិន​បាន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នេះ​ទេ​? លោក​ស្រី​ឡាហ្សា​រ៉ូ​ឆ្លើយ​ពិត​មែន​ហើយ​រហូតមក​ដល់​ពេល​នេះ​ យើង​មិន​ទាន់​ទទួល​ស្គាល់​ទេ​។ លោកស្រី​ឆ្លើយ​តែ​ត្រឹម​នេះ​ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​អាស៊ាន​ប្រកាន់​ជំហរ​បែប​ណា​ចំពោះ​ការ​បោះ​ឆ្នោត​។

សារ​ព័ត៌​មាន​អន​ឡាញ​របស់​ហ្វ៊ីលីពីន​ឈ្មោះ​រ៉េប​ផ្លឺ (Rappler) ដក​ស្រង់​ពាក្យ​សម្ដី​របស់​លោក​ស្រី​ឡា​ហ្សា​រ៉ូ​មក​ចុះ​ផ្សាយ​ថា​អាស៊ាន​មិន​អាច​រក​បាន​សហ​មតិ​ (កុង​សង់​ស៊ីស) ដើម្បី​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​មីយ៉ាន់​ម៉ា​ទេ​។ លោក​ស្រី​ឡាហ្សា​រ៉ូ​កត់​សម្គាល់​ថា​ថ្វី​ដ្បិត​ការ​បោះ​ឆ្នោត​ទាំង​បី​ដំណាក់​កាល​នោះ​បាន​បិទ​បញ្ចប់​​មែន​ ប៉ុន្តែ​ដំណើរ​ការ​បោះ​ឆ្នោត​មិន​ទាន់​បិទ​បញ្ចប់​ត្រឹម​នេះ​​ទេ​។

គេ​គិតថា​ការ​ដែល​អាស៊ាន​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នេះ​ប្រៀប​បាន​នឹង​ការ​ទះ​មួយ​កំ​ភ្លៀង​យ៉ាង​ដំណំ​ទៅ​លើ​របប​សឹក​នៅ​មីយ៉ាន់​ម៉ា​ដែល​ខិត​ខំ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេច​ក្ដី​សង្ឃឹម​ថា​នឹង​ធ្វើ​​ឱ្យ​ប្រទេស​ជាតិ​វិល​មក​រក​ភាព​ធម្ម​តា​ឡើង​វិញ​។ របប​សឹក​សង្ឃឹម​ថា​ការ​បោះ​ឆ្នោត​នេះ​អាច​ឱ្យ​ខ្លួន​ឡើង​កាន់​អំណាច​ដោយ​ស្រប​ច្បាប់​។ ​ប្រមុខ​ដឹក​នាំ​យោធា លោក​មីន​អុង​ឡាំង​ ថ្លែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ថា​អ្នក​ណា​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នេះ​ក៏​ហី​ទៅ​ចុះ​, សំខាន់​ឱ្យ​តែ​រដ្ឋាភិបាល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​គឺ​ចាត់​ទុក​ថា​ស្រប​ច្បាប់​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ