ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គង់ គាំ ៖ បក្ស​ប្រឆាំង​ជា​អ្នក​ធ្វើ​ឲ្យ​ខ្មែរ​បែងចែក​វណ្ណៈ​រវាង​ខ្មែរ​និង​ខ្មែរ និង​លាប​ពណ៌​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា គណបក្ស​ប្រ ឆាំង​ជា​អ្នក​បង្កើត​ធ្វើ​ឲ្យ​ខ្មែរ​បែងចែក​វណ្ណៈ​រើស​អើយ​លាប​ពណ៌​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​ដែល​ជា ហេតុ​មួយ​មិន​គួរ​ឲ្យ​កើត​មាន​ឡើយ ។ លោក គង់…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា គណបក្ស​ប្រ ឆាំង​ជា​អ្នក​បង្កើត​ធ្វើ​ឲ្យ​ខ្មែរ​បែងចែក​វណ្ណៈ​រើស​អើយ​លាប​ពណ៌​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​ដែល​ជា ហេតុ​មួយ​មិន​គួរ​ឲ្យ​កើត​មាន​ឡើយ ។

លោក គង់ គាំ អតីត​ឧត្តម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៨ មក​រា ដូច្នេះ​ថា «​យុទ្ធសាស្ត្រ​ខុសឆ្គង​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) គណបក្សប្រឆាំង​ជ្រុលនិយម​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ថែម​ពណ៌​ខ្មែរ​ដល់​ថ្ងៃ​៧​មក​រា​ច្បាស់​ឡើង​ៗ​ជាង​ពេល​កន្លង​មក​» ។

លោក គង់ គាំ ក៏​បាន​លើក​ឡើង​ថា​ថ្ងៃ​ទី​៧ មក​រា ១៩៧៩ ជា​ទំព័រ​នយោបាយ​មួយ​របស់​កម្ពុជា ក៏​ជា​ចំណុច​ចាប់ផ្តើម​ជាក់ស្តែង​នៃ​ជីវភាព​នយោបាយ​របស់ខ្ញុំ (​គង់ គាំ​) ដែល​ពេល​នោះ​៧​មក​រា មាន​ពណ៌​វៀតណាម​ក្រាស់ ។ ក្រោយមក​ថ្ងៃ​៧ មក​រា (១៩៩១-១៩៩៣) បាន​ប្រែ​ពណ៌​ពី​វៀតណាម​មក​កាន់​ពណ៌​ខ្មែរ​ហាសិប​ភាគរយ (​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣) ។ លោក​បញ្ជាក់​ថា​ថ្ងៃ​៧ មក​រា ឆ្នាំ​២០១៩ សែសិប ឆ្នាំ​ក្រោយ​ជា​៧ មក​រា ដែល​ប្តូរ​ពី​ពណ៌​វៀតណាម​ក្រាស់​មក​ជា​ពណ៌​ខ្មែរ​ក្រាស់ តាម​រយៈ​ការ​បោះ​ឆ្នោត​ហើយ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៨​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ ។

ការ​លើក​ឡើង​របស់​លោក គង់ គាំ នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​យុទ្ធសាស្ត្រ ឬ​សារ​នយោបាយ​យ៉ាង​មុត​ស្រួល​ទៅ​កាន់​អ្នកគាំទ្រ ដើម្បី​ឲ្យ គាំទ្រ​ខ្លួន​រហូត​អ្នកខ្លះ​គាំទ្រ​ទាំង​មិនដឹង​ថា មេ​ខ្លួន​នាំ​យក​ទៅ​ទិស​ដៅ​ណា​ច្បាស់លាស់​ផង ។ យ៉ាងណា​ក្តី​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ទណ្ឌិត​សម រ​ង្ស៊ី នៅ​មិន​ចោល​ក្បួន​បោក​នៅឡើយ​ទោះបី​កំពុង​ស្ថិត​នៅ​ក្នុង​បរាជ័យ​យ៉ាងណា កាល​ចុង​ក្រោយ​ក្តី​ក៏​ទណ្ឌិត​រូប​នេះ​នៅ​តែ​ព្យាយាម​ប្រើ​ឧបាយកល​បោក​បងប្អូន​មួយ​ចំនួន​ដែ ល​នៅ​ជឿ​ឲ្យ​លង់​តាម​ខ្លួន ។

លោក​បន្ត​ថា លោក សម រ​ង្ស៊ី បាន​បំផុស​ឲ្យ​បងប្អូន​ជួបជុំ​គ្នា​ហើយ​បង្ហោះ​វី​ដេ​អូ​ថា គាំទ្រ​សម រ​ង្ស៊ី ចេញពី​កន្លែង​នេះ​ពី​កន្លែង​នោះ​ឲ្យ​មើលទៅ​ដូច​ជា​ច្រើន​ណាស់​អ្នកគាំទ្រ​ធ្វើ​ហាក់ដូចជា ទណ្ឌិត សម រ​ង្ស៊ី នៅ​មាន​ប្រជាប្រិយ​ណាស់​អ​ញ្ចឹ​ង ។ តែ​តាម​ការ​ពិត​វា​គ្មាន​ប្រជាប្រិយភាព​ស្អី​វា​ទេ វា​គ្រាន់តែ​បង្ហោះ​វី​ដេ​អូ​តាម​ខ្យល់​តើ បានការ​អី​ទៅ ? ដល់​មាន​បង្ហោះ​វី​ដេ​អូ​ច្រើន​កន្លែង​ទៅ នាំ​ឲ្យ​សមត្ថកិច្ច​ហៅ​មក​សាកសួរ និង​ធ្វើ​កិច្ចសន្យា ។

នៅ​ពេល​នោះ​ហើយ​ដែល​ទណ្ឌិត​សម រ​ង្ស៊ី យក​ឡេះ ដើម្បី​ស្រែក​ចោទ​រដ្ឋអំណាច​ដាក់​កំហុសរ ដ្ឋ​អំណាច​ថា គាបសង្កត់ និង​រំលោភសិទ្ធិ​មនុស្ស​លើ​ប្រជាជន​អ្នកគាំទ្រ​ខ្លួន​យកចំណេញ ។ នេះ​ហើយ​ជា​ល្បិច​បោក​របស់​ទណ្ឌិត សម រ​ង្ស៊ី ដែល​កំពុង​អស់​ផ្លូវ ហើយ​ខិតខំ​បោក ដើម្បី​រក​ផ្លូវ ។ លោក​បន្ថែម​ថា ទោះបីជា​ទណ្ឌិត​រូប​នេះ​ខិតខំ​យ៉ាងណា​ក៏​វា​នៅ​លើគោក​ខំ​មុជ​ក្បាល​ទៅ ក្នុង​ទឹកតែ​លេច​គូទ​នៅ​លើគោក​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ