ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​២​ គ្រោង​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី-​អីុ​រ៉​ង់ ៖ មេ​បញ្ចា​ការ​កង​ម៉ា​រី​ន​អីុ​រ៉​ង់ ត្រូវ​បាន​ទី​ភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់​MERS ដកស្រង់​សម្ដី​កាល​ពី​ថ្ងៃ​ទី​៦​មក​រា​ថា អីុ​រ៉​ង់​និង​រុ​ស្ស៊ី​គ្រោង​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​មួយ នៅ​សមុទ្រ​កា​ស្ពី​យែ​ន​។ ឧត្ដមនាវី​HOSSEIN KHANZADI​ថ្លែងប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​នោះ​ថា សមយុទ្ធ​តាក់​ទិ​ក…

ប្រទេស​រុ​ស្ស៊ី-​អីុ​រ៉​ង់ ៖ មេ​បញ្ចា​ការ​កង​ម៉ា​រី​ន​អីុ​រ៉​ង់ ត្រូវ​បាន​ទី​ភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់​MERS ដកស្រង់​សម្ដី​កាល​ពី​ថ្ងៃ​ទី​៦​មក​រា​ថា អីុ​រ៉​ង់​និង​រុ​ស្ស៊ី​គ្រោង​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​មួយ នៅ​សមុទ្រ​កា​ស្ពី​យែ​ន​។

ឧត្ដមនាវី​HOSSEIN KHANZADI​ថ្លែងប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​នោះ​ថា សមយុទ្ធ​តាក់​ទិ​ក ជួយ​សង្គ្រោះ​និង​តស៊ូ​ប្រឆាំង​ចោរ​សមុទ្រ​នោះ នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​។

អីុ​រ៉​ង់ ​និង​រុ​ស្ស៊ី​ជា​ប្រទេស​២​ចូល​ប្រឡូក​ក្នុង​ជម្លោះ​ស៊ី​រី ជួយ​ដល់​របប​លោក​បា​ចា​អាល់​អាសា​ដ ធ្លាប់​ធ្វើ​ជា​ច្រើន​លើក​មក​ហើយ​នូវ​សមយុទ្ធ​ជើង​ទឹក​រួម​ក្នុង​សមុទ្រ​កា​ស្ពី​យែ​ន ពិសេស​កាលពី​ឆ្នាំ​២០១៥​និង​២០១៧​។

ក្រុង​មូ​ស្គូ​អះអាង​ជា​ថ្មី​កាលពី​ឆ្នាំទៅ​មិ​ញ ពី​ការ​គាំទ្រ​ដល់​អីុ​រ៉​ង់ បន្ទាប់​ពី​ការ​សម្រេច​របស់​អា​មេ​រិ​ក មិន​គោរព​កិច្ចព្រមព្រៀង​ស្ដី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អីុ​រ៉​ង់ ហើយ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ប្រឆាំង​ប្រទេស​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ