ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​​មួយ​ក្រុម​កំពុង​ធ្វើ​រដ្ឋប្រហារ

5 ឆ្នាំ មុន

ប្រទេស​ហ្គា​បុ​ង ៖ កង​ទាហាន​ហ្គា​បុ​ង​មួយ​ក្រុម កាលពី​ថ្ងៃ​ទី​៧​មក​រា​វេលា​ម៉ោង​៦​និង​៣០​នា​ទី​ម៉ោង​ក្នុងស្រុក បាន​អាន​សារ​មួយ​តាម​វិទ្យុ​រដ្ឋ​ដោយ​អំពាវនាវ​ដល់​ប្រជាជន​ហ្គា​បុ​ង​ឲ្យ​ក្រោក​បះបោរ​និង​ដោយ​ប្រកាស​ពី​ការ​បង្កើត នា​ពេល​ខាង​មុខ​នូវ​ក្រុមប្រឹក្សា​ជាតិ​ស្ដារ​ប្រទេស​ឡើង​វិញ​មួយ ពេល​អវត្តមាន​របស់​ប្រធានាធិបតី លោក​ALI BONGO ONDIMBA…

ប្រទេស​ហ្គា​បុ​ង ៖ កង​ទាហាន​ហ្គា​បុ​ង​មួយ​ក្រុម កាលពី​ថ្ងៃ​ទី​៧​មក​រា​វេលា​ម៉ោង​៦​និង​៣០​នា​ទី​ម៉ោង​ក្នុងស្រុក បាន​អាន​សារ​មួយ​តាម​វិទ្យុ​រដ្ឋ​ដោយ​អំពាវនាវ​ដល់​ប្រជាជន​ហ្គា​បុ​ង​ឲ្យ​ក្រោក​បះបោរ​និង​ដោយ​ប្រកាស​ពី​ការ​បង្កើត នា​ពេល​ខាង​មុខ​នូវ​ក្រុមប្រឹក្សា​ជាតិ​ស្ដារ​ប្រទេស​ឡើង​វិញ​មួយ ពេល​អវត្តមាន​របស់​ប្រធានាធិបតី លោក​ALI BONGO ONDIMBA ដែល​កំពុង​សម្រាក​ព្យាបាល​ខ្លួន​នៅ​ប្រទេស​ម៉ា​រ៉ុ​ក​។

ស្នូរ​កាំភ្លើង​លាន់ឮ​នៅ​ជុំវិញ​ទី​តាំង​វិទ្យុ​និង​ទូរទស្សន៍​រដ្ឋ RTG នា​កណ្ដាល​រដ្ឋធានី​លី​ប្រឺ​វី​ល​។រថពាសដែក​របស់​កងកម្លាំង​សន្តិសុខ​ហ្គា​បុ​ង នា​វេលា​ម៉ោង​៧​ព្រឹក​បាន​រាំង​ខ្ទប់​មហាវិថី​TRIOMPHAL ដែល​មាន​ទី​តាំង​វិទ្យុ​និង​ទូរទស្សន៍​រដ្ឋ​នោះ​។

សារ​មួយ​អាន​ដោយ​នាយទាហាន​ម្នាក់ អនុសេនីយទោ KELLY ONDO OBIANG​ដែល​ប្រកាស​ថា រូបគេ​ជា​មេបញ្ជាការ​រង​កង​ឆ្មាំ​សាធារណរដ្ឋ ហើយ​ជា​ប្រធាន​នៃ​ចលនា​ស្នេហា​ជាតិ​យុវ​កងកម្លាំង​ការពារ​និង​សន្តិសុខ​ហ្គា​បុ​ង​។ ទាហាន​៣​នាក់​ពាក់​បេ​រេ​ពណ៌​ខៀវ​នៃ​កង​ឆ្មាំ​សាធារណរដ្ឋ ត្រូវ​បាន​គេ​ឃើញ ក្នុង​វី​ដេ​អូ​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​។ ចលនា​យោធា​នេះ​ស្នើ​ដល់​យុវ​កងកម្លាំង​ការពារ​និង​សន្តិសុខ ព្រម​ទាំង​ដល់​យុវជន​ហ្គា​បុ​ង​ទាំងអស់​ឲ្យ​ចូលរួម​ជាមួយ​ចលនា​ពួក​គេ​។ ប្រមុខ​ចលនា​បះបោរ​គូសបញ្ជាក់​ថា ថ្ងៃ​ដែល​យើង​រង់ចាំ​មក​ដល់​ហើយ​ដើម្បី​ជួយ​សង្គ្រោះ​ហ្គា​បុ​ង​ឲ្យ​ចេញ​ផុត​ពី​ភាព​ចលាចល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ