អីុរ៉​ង់​ថា ​មាន​អ្នកទិញ​ប្រេង​ខ្លូ​ន​សំខាន់​ៗ


ប្រទេស​អីុ​រ៉​ង់ ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​អីុរ៉​ង់ ថ្លែង​កាលពី​ថ្ងៃ​ទី៥​ មក​រា​ថា ក្រៅពី​បណ្ដា​ប្រទេស​ដែល​សហរដ្ឋអាមេរិក​ផ្ដល់​ការ​លើកលែង បណ្ដោះអាសន្ន​សម្រាប់​បន្ត​ទិញ​ប្រេង​អី​ុ​រ៉​ង់ តែ​អី​ុ​រ៉​ង់​បង្ហាញ​ពី​ម៉ូយ​ធំ​ឯទៀត​ៗ​។

លោក​AMIR HOSSEIN ZAMANINIA អនុរដ្ឋមន្ត្រី​ប្រេង​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​និង​ពាណិជ្ជ​កម្ម​និយាយ​ថា ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាងត្បូង​និង​ប្រទេស​ឯទៀត​ៗ ទទួល​ការ​លើកលែង របស់​អា​មេ​រិ​ក​សម្រាប់​ការ​នាំ​ចូល​ប្រេង​អីុ​រ៉​ង់ ប៉ុន្តែ​ទោះជា​មានការ​គាបសង្កត់​របស់​អា​មេ​រិ​ក ចំនួន​អ្នកទិញ​ប្រេង​ឆៅ​អីុរ៉​ង់​ធំ​ៗ​មានការ​កើនឡើង មក​ពី​ទីផ្សារ​មានការ​ប្រកួតប្រជែង ព្រោះតែ​រក​ប្រយោជន៍​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ប្រេង​អី​ុ​រ៉​ង់​ស្ងួត​ទាំងស្រុង ដើម្បី​កាត់​បន្ថយឥទ្ធិពល​តំបន់​របស់​អីុ​រ៉​ង់​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ