ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ស្រុក​កំពង់លែង … នៅផ្ទះ​វេរ​លុយ​១​កន្លែង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ពេញ​ស្រុក​កំពង់លែង ដោយសារ​ពី​ដំបូង​ឡើយ​មាន​ព័ត៌មាន​ថា មាន​ករណី​ជនសង្ស័យ​យក​កាំបិត​ភ្ជង់​ប្លន់​អ្នក​វេរ​លុយ​មួយ​កន្លែង នៅ​ក្នុងភូមិ​កំពង់​បឹង ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ។…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ពេញ​ស្រុក​កំពង់លែង ដោយសារ​ពី​ដំបូង​ឡើយ​មាន​ព័ត៌មាន​ថា មាន​ករណី​ជនសង្ស័យ​យក​កាំបិត​ភ្ជង់​ប្លន់​អ្នក​វេរ​លុយ​មួយ​កន្លែង នៅ​ក្នុងភូមិ​កំពង់​បឹង ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ។ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​បដិសេធ​ថា គឺជា​ករណី​ចូល​លួច​វិញ​នោះ​ទេ​។ ករណី​នេះ​បង្ក​ឱ្យ​មានការ​ឆោឡោ​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី 6 ខែមករា ឆ្នាំ​២០១៩​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ដំបូង​បានឱ្យ​ដឹង​ថា មាន​យុវជន​ម្នាក់​បាន​យក​កាំបិត​ភ្ជង់​ប្លន់​ផ្ទះ​អ្នក​វេរ​លុយ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​-​ឃុំ​ខាងលើ ដោយ​ប្រមូល​យក​ប្រាក់​អស់​ជា​ច្រើន បន្ទាប់​មក​ក៏​រត់ឡើង​ម៉ូតូ​សង់​កូរ៉េ គេចខ្លួន​តាម​បណ្ដោយ​ផ្លូវ​លេខ C50 បាត់​ទៅ ។ ខណៈ​ពេល​នោះ​សមត្ថកិច្ច​បានដឹង​ហេតុការណ៍ ក៏​ដេញ​តាម​ប្រ​ម៉ា​ញ់ រហូត​យក​បាន​ម៉ូតូ​សង់​កូរ៉េ 1 គ្រឿង​ដែល​របស់​ជនសង្ស័យ​បាន​ទម្លាក់​ចោល​។

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩​នេះ លោក ប៉ា​ល់ យឿ​ន អធិការ​នគរបាល​ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ថា មិនមែន​ជា​ករណី​ភ្ជង់​ប្លន់​នោះ​ទេ គឺជា​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​។ លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​បាន​ហើយ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល។

លោក​អធិការ​នគរបាល​បាន​បន្ថែម​ថា វត្ថុ​តាង​ដកហូត​បាន​មាន​ប្រាក់​ចំនួន​6​លាន​30​ម៉ឺន​រៀល កាំបិត​មួយ​ដើម ទូរស័ព្ទ​ដៃ 1 គ្រឿង និង​ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង​។ ពេល​នេះ​សមត្ថកិច្ច​របស់​លោក​កំពុង​តែ​កសាង​សំណុំ រឿង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ