ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​បុរស​ម្នាក់​យ៉ាង​សាហា.វ​រហូត​ឃើញ​គ្រឿងក្នុង​គួរ​ឱ្យ​ស្រៀវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ពី​រ​គ្រឿង​ចូល​ទៅ​កាប់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អាធ័មក្នុង​បរិ​វេន​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ មួយកន្លែង ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​អស់​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​បរិ​វេន​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់​ត៍​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ពី​រ​គ្រឿង​ចូល​ទៅ​កាប់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អាធ័មក្នុង​បរិ​វេន​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ មួយកន្លែង ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​អស់​។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​បរិ​វេន​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់​ត៍​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​៣​ស្ថា​ប​ន័ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​រ៉ា​ន វៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​ក្នុងភូមិ​សេរី​អា ឃុំ​ក្រស់ ស្រុករ​មា​ហែក ខេត្ត​ស្វាយ​វៀង​។

តាម​ប្រភព​ពី​សន្តិសុខ​យាម​នៅ​ក្នុង​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ នៅ​វេលា​ម៉ោង​៦​យប់ គាត់​បាន​មក​ដល់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ រួច​ហើយ​គាត់​បាន​ប្តូរ​វេន​ជាមួយ​សន្តិសុខ​ម្នាក់​ដែល​យាម​ពេល​ព្រឹក​ឈ្មោះ​កែវ ភា​រិ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ពេល​ប្តូរ​វេនរួ​ច​ហើយ គាត់​ក៏​បាន​ចេញ​ទៅ​ផ្ទះ មួយសន្ទុះ​ក្រោយមក ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ដដែល ក៏​មាន​បុរស​ម្នាក់​បើក​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​មាន​ដឹក​ស្រា​បៀរ​ចូល​មក​ដើម្បី​ឲ្យ​ប្រពន្ធ​របស់​គេ​ដែល​លក់​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ ក្បែរ​កន្លែង​កើតហេតុ ហើយក៏​បាន​ប្រើ​គាត់​ឲ្យ​ជួយ​លើក​ស្រា​បៀរនោះ​យក​ទៅ​ឲ្យ​ប្រពន្ធ​របស់​គេ​ដែល​នៅ​ខាងក្នុង ស្រាប់តែ​ឮ​សំឡេង​ឆោឡោ លុះ​ពេល​គាត់​រត់​ចេញ​មក​វិញ ក៏​ឃើញ​ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​កាប់​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ទៅ​ហើយ​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ជិះ​ម៉ូតូ​មក​ឈប់​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​ចំណុច​កើតហេតុ​ខាងលើ រួច​ហើយ​មាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​ចុះ​ពីលើ​ម៉ូតូ រួច​បាន​ដើរ​កាន់​កាំបិត​ចូល​ទៅ​ ​ក៏​​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​ឈរ​ក្បែរ​ប៉ុស្តិ៍​យាម​សន្តិសុខ ត្រូវ​ចំនួន​២​កាំបិត ដោយ​១​កាំបិត​ត្រូវ​ចំ​ក និង​១​កាំបិត​ទៀត​ត្រូវ​ចំ​ដើមទ្រូង​មើលឃើញ​គ្រឿងក្នុង​ស្លាប់​នៅ​ក្នុង​ថ្លុក
ឈាម​យ៉ាង​អាណោច​អា​ធ​័ម​។

បន្ទាប់​ពី​ធ្វើ​កម្ម​ភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​រួច​ហើយ ជនសង្ស័យ​បាន​រត់​ចេញ​មក​ក្រៅ​ឡើ​ជិះ​ម៉ូតូ​ដែល​បក្ខពួក​នៅ​ចាំ​ខាងក្រៅ​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន ​និង​ជំនាញ​បាន​ចុះ​មក​ដល់​រួច​បាន​ធ្វើកា​កោសល្យ​វិ​ច្ឆ​័​យរួច​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ស្រុក​កំណើត​បាន​ប្រពៃណី ។ ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ