ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​ក្រុម​ជួញដូរ​គ្រឿង​ញៀ.ន​ក្នុងសង្កាត់ឃ្មួញ ឃាត់ខ្លួន​ជនជាតិ​ចិន​៤​នាក់ ​ដកហូត​គ្រឿង​ញៀ.ន​​មួយ​ចំនួន​ធំ និង​អាវុ.ធ​ខ្លី​២​ដើម

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​និង​កាំភ្លើងខ្លី​ចំនួន​ពី​ដើម​។ ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ឡើង រយៈពេល​០២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​និង​កាំភ្លើងខ្លី​ចំនួន​ពី​ដើម​។

ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ឡើង រយៈពេល​០២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ នៅ ក្នុង​បុរី​ហ្គ្រេ​ន​ភ្នំពេញ ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ក្រោម​បទបញ្ជា​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​ង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ដោយ​ប្រើ​វិធានការ​ចុះ​រដ្ឋបាល​ត្រួតពិនិត្យ​ទីតាំង​ផ្ទះ​លេខ​២៣ ផ្លូវ​J-01. ក្នុង​បុរី​ហ្គ្រេ​ន​ភ្នំពេញ ដោយ​បាន​ឃាត់​ជនជាតិ​ចិន​ម្នាក់ និង​បាន​ដកហូត​គ្រឿងញៀន សារធាតុ​ផ្សំ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ ក្រោយ​ពី​ឃាត់ខ្លួន​សាកសួរ​សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឆែកឆេរ​នៅ​ក្នុង​បុរី​ខាងលើ​ដដែល​ដោយ​ឃាត់ខ្លួន​បក្សពួក​ចំនួន ៣​នាក់​ទៀត នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​ដោយ​បាន​ដកហូត​អាវុធ​ខ្លី​០២​ដើម និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ