ព្យុះ​ហយា​ត្រា​ដង្ហែ​ក្នុង​ពិធី​អបអរ​ទិវា​ជ័យ​ជំនះ


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធី​សាកល្បង​នេះ​ក៏​មានការ​សម្ដែង​សិល្ប​និស្សិត​មក​ពី​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ​មាន​រៀប​ជា​ផែន​ឈរ នៅ​ទីលានកីឡា​បាល់ទាត់ និង​សិស្សានុសិស្ស​នៅ​វេទិកា​អង្គុយ ខាងកើត សិស្សានុសិស្ស​មាន​កាន់​ផ្ទាំង​បដា​សម្រាប់​លើក​ប៉ាណូ និង​មាន​ក្បួន​រថយន្ត ព្យុះ​ហយា​ត្រា​ដង្ហែ​ក្នុង​ពិធី​អបអរ​ទិវា​ជ័យ​ជំនះ​ដោយ​មាន​តុបតែង​ជា​និមិត្តរូប​នៃ​តំណាង​ខេត្ត​នីមួយ ៗ មាន​ចំនួន​២៩ រថយន្ត ។

ដោយ​៤០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ក៏​ពិតមែន ប៉ុន្តែ​ស្មារតី​នៃ​ជ័យ​ជំនះ ៧​មក​រា​រស់នៅ​ជា​អមត​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នៅ​គ្រប់​ជំនាន់​បន្ត​ទៅ​មុខ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ក្មេង​ចាស់​ប្រុស​ស្រី​មាន​មោទនភាព​បាន​កើតជា​ជាតិខ្មែរ​ក្នុង​សម័យ​តេ​ជោ​សែន ។ ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ធ្វើ​ឲ្យ​រំលំ​រលាយ​ទាំងស្រុង​នូវ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ពួក​ប៉ុ​ល​ពត​បង្កើត​បាន​សន្តិភាព​ពេញលេញ និង​ការ​ឯកភាព​ជាតិ​នៅ​ទូ​ទាំង​ប្រទេស​ជា​លើក​ដំបូង ចាប់ពី​ចុងឆ្នាំ​១៩៩៨ មក ។

សន្តិភាព ស្ថិរភាព និង​ការ​បង្រួបបង្រួម​ជាតិ​បាន​ផ្ដល់​នូវ​កាលានុវត្តភាព​វិសេសវិសាល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​ប្រជាជន​កម្ពុជា​រោងការ​បន្ទាប់​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន ។ ជាមួយនឹង​ភាព​អនុគ្រោះ​ទាំងនោះ​ក្នុង​រយៈពេល​៥ ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​បាន​ធ្វើ​ឲ្យ​សម្រេច​ជោគជ័យ​លើ​គ្រប់​វិស័យ​ទាំង​ខាង​នយោបាយ​សេដ្ឋកិច្ច​សង្គម​វប្បធម៌ និង​ការ​បរទេស​នៅ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់​ខ្លួន​កម្ពុជា​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ​ស្ថេ​រ​ភាព​សង្គម ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ​ការពារ​បាន​រឹង​មាំ​នូវ​អធិប​តិ​យ្យ បូរណភាព​ទឹកដី​សន្តិសុខ និង​សុវត្ថិភាព ។ បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា​ប្រកបដោយ​កី្ត​សង្ឃឹម ។

ក្រោម​ពន្លឺ​នៃ​សន្តិភាព​សេរីភាព និង​អភិវឌ្ឍន៍ ។ រយៈពេល ៤០ ឆ្នាំ​កន្លង​ទៅ​ផ្ដើម​ពី​ជ័យជម្នះ ៧​មក​រា ប្រជាជន​កម្ពុជា​បាន​សម្រេច​នូវ​ការ​ផ្លាស់​ប្ដូរ​សង្គម​យ៉ាង​ធំធេង​ដែល​គ្មាន​អ្នក​ណា​អាច​នឹក​ស្មាន​ដល់ ។ កម្ពុជា​បាន​ប្រែក្លាយ​ពី​វាល​ពី​ឃាត​នៃ​របប​ប្រល័យពូជសាសន៍​ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ពី​ការ​បែកបាក់​ជាតិ និង​ការ​បែងចែក​ទឹកដី​ក្លាយជា​ប្រជាជាតិ​១ ដែល​មាន​សុខ​សន្តិភាព សេរីភាព​ឯកភាព ស្ថេ​រ​ភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ធ្វើ​អោយ​ជីវភាព​ប្រជាជន​ត្រូវ​បាន​លើកកម្ពស់​ឥត​ឈប់​ឈរ ។

នេះ គឺជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​ជាង​៥០០ ឆ្នាំ​មកនេះ បន្ទាប់​ពី​សម័យ​អង្គរ​ដ៏​រុងរឿង​ដែល​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​សន្តិភាព​ពេញលេញ​មានការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​តែ​មួយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ