ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចចុះត្រួត​ពិនិត្យលក្ខណៈបច្ចេកទេសនិងណែនាំអ្នកបេីក​បរ​ដឹក​ទំនិញ

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើត​មាននៅ​តាម​ដងផ្លូវ​សាធារណៈ​ទូ​ទាំង​ខេត្ត ពិសេស​​តាម​កំណាត់​ផ្លូវជាតិ​លេខ​៤ នគរបាល​ចរាចរណ៍​ខេត្ត​បាន​ដាក់​គោលដៅ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ណែនាំ​ដល់​បងប្អូន​អ្នក​បើកបរ​រថយន្ដ​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​រថយន្ដ​ដឹក​ថ្ម​-​ខ្សាច់​ជាដើម ដើម្បី​ឱ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា…

ខេត្តកំពង់ស្ពឺ ៖ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើត​មាននៅ​តាម​ដងផ្លូវ​សាធារណៈ​ទូ​ទាំង​ខេត្ត ពិសេស​​តាម​កំណាត់​ផ្លូវជាតិ​លេខ​៤ នគរបាល​ចរាចរណ៍​ខេត្ត​បាន​ដាក់​គោលដៅ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ណែនាំ​ដល់​បងប្អូន​អ្នក​បើកបរ​រថយន្ដ​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​រថយន្ដ​ដឹក​ថ្ម​-​ខ្សាច់​ជាដើម ដើម្បី​ឱ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ព្រោះ​មាន​តែ​ការ​គោរព​ច្បាប់​ទេ ទើប​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ។

មន្ត្រី​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា ដោយ​បានការ​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ផែន​ការងារ​សណ្ដាប់ធ្នាប់ ក្រោម​ការ​ចង្អុល​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការ​រង​ទទួល​ផែន លោក​វរសេនីយ៍ទោ ឈុ​ន ហ៊ុយ ស្នងការ​រង​ទទួល​ជំនួយការ​ដឹកនាំ​ការិយាល័យ លោក​វរសេនីយ៍ឯក កៅ ផាត នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​នៅ​តាម​គោលដៅ​ងាយ​រងគ្រោះថ្នាក់ ដោយ​ធ្វើការ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ណែនាំ​ដល់​បងប្អូន​អ្នកបើកបរ​រថយន្ដ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ព្រមទាំង​រថយន្ដ​ដឹក​ថ្ម​-​ខ្សាច់ ឱ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ។

នៅ​ក្នុង​ការ​ត្រួតពិនិត្យ​នេះ ក៏​បាន​ណែនាំ​លើ​ផ្នែក​បច្ចេកទេស​យានយន្ដ​មុន​ចេញ​ដំណើរ និង​បើកបរ​ក្នុង​ទីប្រជុំជន ឱ្យ​ស្រប​តាម​ការ​កំណត់​របស់​ច្បាប់​(​ល្បឿន​ជា​ការ​កំណត់​លើ​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ) ការ​គោរព​ច្បាប់ គឺជា​ការ​នាំ​គ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​ទាំងអស់ ។ ដូចនេះ​ត្រូវ​តែ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ឱ្យ​តែ​ចេញ​ដំណើរ​ចេញពីផ្ទះ គឺ​គិត​ពី​អាទិភាព​លើ​សុវត្ថិភាព​ជា​ចម្បង ។

ជា​ចុង​ក្រោយ នគរបាល​ចរាចរណ៍​ខេត្ត ធ្វើការ​អំពាវនាវ សូម​ឱ្យ​អ្នកបើកបរ​ពិសេស​អ្នក​បើកបររថ​យន្ត ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ជៀសវាង​ជួប​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ។ មាន​តែ​ការ​គោរព​ច្បាប់​ទាំងអស់​គ្នា​ទេ ទើប​ជៀស​ផុតពី​បទល្មើស​ផ្សេង​ៗ​ដែល​ច្បាប់​បាន​កំណត់ ៕