ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចសហប្រតិបត្តិការត្រីភាគី ! លោកទៀ សីហា ដឹកនាំគណៈប្រតិភូទៅឡាវចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំការពារជាតិកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៥

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ដែល​ជា​ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​កាន់​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ ។

ក្រសួងការពារជាតិ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៥ ខែតុលា​នេះ​ថា ៖ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួងការពារជាតិ ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារ​ជាតិ ថ្នាក់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ពិធី​ចុះហត្ថលេខា លើ​កំណត់ហេតុ​កិច្ចប្រជុំ​ប្រចាំឆ្នាំ រវាង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កម្ពុជា​-​ឡាវ​-​វៀតណាម ប្រចាំឆ្នាំ​២០២៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ៕