ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយពិត! ផ្លូវបំបែកគ្រោះថ្នាក់នៅស្ទឹងត្រែង ថយចុះគួរឱ្យកត់សម្គាល់ ក្រោយអភិបាលខេត្តដាក់ភ្លើងបំភ្លឺ និងបង្គោលពញ្ញាក់ស្មារតី

9 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយ​ប់​ថ្ងៃ​ទី​១៥ ខែតុលា​នេះ​ថា ៖ តម្រូវការ​របស់​ប្រជាជន…

ខេត្តស្ទឹងត្រែង ៖ លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយ​ប់​ថ្ងៃ​ទី​១៥ ខែតុលា​នេះ​ថា ៖ តម្រូវការ​របស់​ប្រជាជន មាន​ជាប់​ជា​ប្រចាំ ដូច្នេះ​ហើយ​ការ​ដោះស្រាយ​ជូន​ប្រជាជន ក៏​ត្រូវ​មាន​ជាប់​ជា​ប្រចាំ​ដែរ ។

លោក សរ សុ​ពុ​ត្រា បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវបំបែក​ជា​បួន (​ផ្លូវជាតិ​លេខ​៩ កាត់​កែង​ផ្លូវ​លេខ​៦៤) ត្រូវ​បាន​កាត់​បន្ថយ​គួរ​កត់សម្គាល់ ក្រោយ​ពេល​រដ្ឋបាល​ខេត្ត​ដាក់​ភ្លើង​បំភ្លឺ​សាធារណៈ ចំនួន​៤​គោលដៅ នៅ​ចំណុច​គ្រោះថ្នាក់ (​ជើងកប​) និង​ដាក់​បង្គោល​ពញ្ញាក់​ស្មារតី​សុវត្ថិភាព​ចរាចរណ៍ (​បណ្តោះអាសន្ន​) ខ្ញុំ​សង្ឃឹមថា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​យើង​នឹង​ទទួល​បាន​នូវ​រង្វង់​មូល​នៅ​ចំណុច​នោះ​មិន​ខាន ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត ក៏​បាន​បំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ ភ្ជាប់​ពី​ផ្លូវ​លេខ​៥៤ ទៅ​ផ្លូវបំបែក​ឡើង​ស្ពាន​មេគង្គ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ខ្ញុំ​ក៏​សូម​សំណូមពរ​មួយ​ចំនួន​ជូន​ចំពោះ​បងប្អូន​ទាំងអស់ ៖ សូម​បើកបរ​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន មានការ​អធ្យាស្រ័យ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ។ បងប្អូន​ដែល​កំពុង​កេង​ចំណេញ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន សូម​ដកថយ​ចេញពី​ចិញ្ចើម​ផ្លូវ តាម​ការ​កំណត់​របស់​ច្បាប់ ព្រោះ​ពេល​ខាង​មុខ​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ចុះ​រៀបចំ​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​។

សូម​បងប្អូន​ម្ចាស់ផ្ទះ និង​ម្ចាស់​ដី​ទំនេរ សូម​កាប់​ឆ្ការព្រៃ​ត្រែង ព្រៃ​ស្មៅ ដែល​ដុះ​ស៊ុបទ្រុប​មុខ​ផ្ទះ មុខ​ដី និង​សូម​ទុកដាក់​សំរាម​ឱ្យ​មាន​របៀបរៀបរយ ។

លោក សរ សុ​ពុ​ត្រា បាន​បន្ត​ថា ករណី​ទាំងនោះ ទាល់តែ​យើង​រួម​គ្នា ទើប​យើង​អាច​ដោះស្រាយ​បញ្ហា​នោះ​បាន និង​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​កើតឡើង​ជាយថាហេតុ ៕