ខេត្តកំពត÷ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២៥នេះ អាជ្ញាធរក្រុងកំពត បានចាត់វិធានការចុះរុះរើរបង ដែលសង់រំលោភបំពានលើចំណីផ្លូវសាធារណៈ នៅក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
ចំណាត់ការនេះ គឺដើម្បីរៀបចំ និងស្តារឡើងវិញនូវប្រព័ន្ធលូ និងបើកផ្លូវទឹក ឲ្យមានភាពប្រសើរឡើង ដើម្បីដោះស្រាយបញ្ហានៃការលិចទឹកនៅក្នុងតំបន់នោះ។ មូលហេតុនៃការរុះរើគឺដោយសារម្ចាស់សំណង់ទាំងនោះបានសាងសង់ប៉ះពាល់ដល់ប្រព័ន្ធលូ និងចំណីផ្លូវ ដែលជាទ្រព្យសម្បត្តិសាធារណៈ។ ហើយដំណើរការនេះ ត្រូវបានធ្វើឡើងដោយមានការសហការពីអាជ្ញាធរពាក់ព័ន្ធ និងដោយមានការជូនដំណឹងដល់ម្ចាស់សំណង់ជាមុនផងដែរតាំងពីឆ្នាំ២០២៤ ព្រមទាំងអាជ្ញាធរក្រុងបានជួយសងថ្លៃសាងសង់ចំនួន៦០លានរៀលផងដែរ ហើយម្ចាស់សំណង់ធានាថានិងរុះរើដោយខ្លួនឯងនេះបើតាមលោកម៉ែន វណ្ណារ៉ា អភិបាលរងក្រុងកំពតបានប្រាប់អ្នកយកពត៌មានយើងនាថ្ងៃទី០៣នេះ។
តាមការឲ្យដឹងពីក្រុមការងាររបស់អាជ្ញាធរនិងមន្ត្រីពាក់ពន្ធ័ដែលចុះអនុវត្តការរុះរើរបងថ្មនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត របស់អាជ្ញាធរក្រុងកំពតនាពេលនេះគឺដើម្បី រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសោភណ័ភាពភូមិសង្កាត់ផ្លូវមានប្រពន្ធ័លូបង្ហូរទឹកបញ្ចៀសការលិចលង់នៅក្នុងមូលដ្ឋាននេះ។ 
ប្រភពដដែលបានឲ្យដឹងទៀតថា: ចំណាត់ការជាក់ស្តែងនាថ្ងៃនេះ អាជ្ញាធរបានកំណត់សម្គាល់ទីតាំងដែលមានសំណង់ (ជាពិសេសរបង) ដែលបានសាងសង់លយចូល និងបិទបាំងលូ និងចំណីផ្លូវ នៅក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត គឺអាជ្ញាធរក្រុងបានជូនដំណឹងជាមុនរយះពេល១ឆ្នាំ មុននឹងឈានដល់ការរុះរើដោយបង្ខំនាពេលនេះ។ ហើយកន្លងមក អាជ្ញាធរតែងតែចេញសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ឲ្យធ្វើការរុះរើដោយខ្លួនឯងក្នុងរយៈពេលកំណត់ណាមួយ ហើយម្ចាស់សំណង់ក៏បានប្រាប់អាជ្ញាធរវិញថាខ្លួននិងរុះរើដោយខ្លួនឯងដែរ។ 
ប៉ុន្តែម្ចាស់សំណង់មិនបានរុះរើនោះទេចេះតែពន្យាពេលរហូតអស់រយះពេល១ឆ្នាំមកហើយ ទើបថ្ងៃនេះដោយមានការឯកភាពពីគណបញ្ជាការឯកភាពក្រុងកំពតនិងយោងតាមសេចក្តីជូនដំណឹងរបស់សាលាក្រុងកំពតស្តីពីការឲ្យរុះរើសំណង់ខុសច្បាប់(ធ្វើរបងថ្ម)លើចំណីផ្លូវសាធារណ: អាជ្ញាធរចម្រុះ (រួមមានរដ្ឋបាលក្រុង/សង្កាត់ កម្លាំងសណ្តាប់ធ្នាប់ និងមន្ទីរពាក់ព័ន្ធ) នឹងចុះអនុវត្តការរុះរើនាថ្ងៃនេះតែម្តង។
លោកអភិបាលរងក្រុងបានបញ្ជាក់ថា គោលដៅ និងផលប្រយោជន៍ចំពោះមុខគឺយើងស្តារប្រព័ន្ធលូនិង គោលបំណងសំខាន់បំផុតគឺការបើកផ្លូវទឹក ហើយការដករបាំងទាំងនេះចេញ ធ្វើឲ្យលូអាចដំណើរការបានពេញលេញ ដើម្បីកុំឲ្យមានការលិចលង់ទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំង៕











                        
			         
				
ចែករំលែកព័តមាននេះ