ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​បន្ថយការ​ឆាប់​ចេញ​ទឹក​​កាម​តាមរយៈ​របបអាហារ

12 ឆ្នាំ មុន

ការ​ឆាប់​ចេញ​ទឹក​កាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​បញ្ហា​មិន​ប្រក្រតី​នៃ​សមត្ថភាព​ផ្លូវ​ភេទ​ដ៏​សាមញ្ញ​បំផុត​ ​ប៉ុន្តែ​បើ​គិត​ឱ្យ​ស៊ី​ជម្រៅ​សម្រាប់​បុរស​វិញ គឺ​​ជា​បញ្ហា​ធំ​មួយផង​​ដែរ​ ដ្បិត​ចុង​បញ្ចប់​នៃ​សេចក្ដី​ស្រឡាញ់​ និង​ចំណង​ស្នេហា​ល្អូកល្អើន​រវាង​បុរស​ និង​ស្រ្ដី​គឺ​ស្ថិត​នៅ​លើ​ចំណុចរួម​រ័ក​​នេះ​ឯង​(សិច​) ហើយ​ក៏​មាន​គូស្នេហ៍​ជា​ច្រើន​​បាន​​ចែក​ផ្លូវ​គ្នា​ដោយ​សារ​អសមត្ថភាព​ផ្លូវ​ភេទ​របស់​ខ្លួន ​ដូច្នេះ

ការ​ឆាប់​ចេញ​ទឹក​កាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​បញ្ហា​មិន​ប្រក្រតី​នៃ​សមត្ថភាព​ផ្លូវ​ភេទ​ដ៏​សាមញ្ញ​បំផុត​ ​ប៉ុន្តែ​បើ​គិត​ឱ្យ​ស៊ី​ជម្រៅ​សម្រាប់​បុរស​វិញ គឺ​​ជា​បញ្ហា​ធំ​មួយផង​​ដែរ​ ដ្បិត​ចុង​បញ្ចប់​នៃ​សេចក្ដី​ស្រឡាញ់​ និង​ចំណង​ស្នេហា​ល្អូកល្អើន​រវាង​បុរស​ និង​ស្រ្ដី​គឺ​ស្ថិត​នៅ​លើ​ចំណុចរួម​រ័ក​​នេះ​ឯង​(សិច​) ហើយ​ក៏​មាន​គូស្នេហ៍​ជា​ច្រើន​​បាន​​ចែក​ផ្លូវ​គ្នា​ដោយ​សារ​អសមត្ថភាព​ផ្លូវ​ភេទ​របស់​ខ្លួន ​ដូច្នេះ​បញ្ហាស​ផ្លូវភេទ ឬ​ការ​រួមរ័ក​​នេះ​ជាកត្តា​សំខាន់​ណាស់​​តម្រូវ​ឱ្យ​​យើង​មាន​សមត្ថ​ភាព​ពេញលេញ​  និង​​ទេព​​កោសល្យ​​ ។​

រឿង​ឆាប់​ចេញទឹក​កាម​នេះ បើ​ទោះ​ណា​​បុរស​មិន​មែន​ជា​ភេទ​មួយ​ដែល​អៀន​ខ្មាស​ខ្លាំងក៏ដោយ​​ ប៉ុន្ដែ​ការ​យក​រឿង​បែប​នេះ​ទៅ​ពិគ្រោះ​​ជា​មួយ​អ្នក​ផ្សេង​ ជា​ពិសេស​គ្រូ​ពេទ្យ ​អាច​ជា​ការ​អាម៉ាស​មួយ​ ។​ ទោះ​ជា​យ៉ាង​ណា​ តាម​ក្រុម​អ្នក​ជំនាញ​អះអាង​ថា​ គេ​អាច​កែកុន​បញ្ហា​នេះ​បាន​ តាម​រយៈ​របប​អាហារ​ទទួលទាន​ ៖

១-​គ្រាប់​ខ្ទឹម​ស្លឹក​ ៖​​ យក​គ្រាប់​ខ្ទឹម​ស្លឹក​ចំណុះ​មួយ​ស្លាប​ព្រា​កាហ្វេ​លាយ​ក្នុង​ទឹក​មួយកែវ​ រួច​កូរ​ឱ្យ​សព្វ​ ហើយ​ផឹក​រៀងរាល់​មុន​ការ​ទទួល​ទាន​អាហារ​ទាំង​៣​ពេល​ ។​

២-មើមរមៀត​ ៖​ ការ​ប្រើប្រាស់​មើម​រមៀត​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ គឺ​មាន​ប្រសិទ្ធ​ភាព​អាច​កាត់​បន្ថយ​ការ​ឆាប់​ចេញ​ទឹក​កាម​ ។​

៣-មើមយិនស៊ិន​ ៖​ យក​ម្សៅ​យិនស៊ិន​កន្លះ​ស្លាបព្រា​កាហ្វេ​លាយ​ជា​មួយ​ទឹក​ដោះ​ពពែ​ក្ដៅ​ឧណ្ហៗ​​មួយ​កែវ​ ហើយ​ទទួល​ទាន​រាល់​ថ្ងៃ​ ។​

៤-​ចូរ​ទទួល​ទាន​អាហារ​ដូច​ជា ៖​ ត្រី​ បង្គា​ បង្កង​ ក្ដាម​ ងាវ​ បន្លែ​ ស្ពៃស្លឹក​ និង​​​ស្ពៃ​ក្ដោប​ ។​ ទាំង​នេះ​ជា​អាហារ​ដែល​ជួយ​ជំរុញ​សុខភាព​ផ្លូវ​ភេទ​ ។​

៥-អាហារ​ដូច​ជា ៖​ ផ្លែ​ចេក​ ភ្លៅ​កង្កែប​ ខ្ទឹម​បារាំង​ ក៏​អាច​គ្រប់គ្រង​ការ​ឆាប់​​ចេញ​ទឹកកាម​បាន​ដែរ​​ ។​

៦-​ខ្ទឹម​.ស​ ៖​​ ទទួល​បាន​​មើម​ខ្ទឹម​.ស​​២-៣​កំពិស​រាល់​ថ្ងៃ​អាច​ជួយ​ព្យាបាល​ការ​ឆាប់​ចេញ​ទឹក​កាម​ ។​ វា​ជា​ថ្នាំ​លើក​កម្លាំង​ពិសេស​មួយ​ដែរ​ ជួយ​ជំរុញ​សុខ​ភាព​ផ្លូវ​ភេទ​ ៕​ ​