ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​រៀបរាប់​ដំណើរ​ជីវិត​ពិត ប្តី​ប្រពន្ធ​រយៈពេល​៤៣​ឆ្នាំ​កន្លង​មក​ក្នុង​ការ​តស៊ូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់​យ៉ាង​លម្អិត​សម្រាប់​ដំណើរ​ជីវិត​ពិត​ក្នុង​ការ​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ចាប់ពី​ដំបូង​ឡើង…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់​យ៉ាង​លម្អិត​សម្រាប់​ដំណើរ​ជីវិត​ពិត​ក្នុង​ការ​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ចាប់ពី​ដំបូង​ឡើង គឺ​រយៈពេល​៤៣​ឆ្នាំ​កន្លង​មក ។

សម្រាប់​ខួប​៤៣​ឆ្នាំ​នៃ​ចំណង​អា​ពិពាហ៍​ពិពាហ៍​សម្តេច​តេ​ជោ​បាន​សរសេរ​រៀបរាប់​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ​២០១៩​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​សូម​ផូស​ឡើង​វិញ​នូវ​អត្ថបទ «​គូព្រេង​មិន​ព្រាត់​» ដែល​ជា​រឿង​ពិត​របស់ខ្ញុំ និង​ភរិយា នៅ​ក្នុង​ថ្ងៃ​ខួប​លើក​ទី​៤៣ (៥ មក​រា ១៩៧៦ -៥ មក​រា ២០១៩ ) ។

នេះ គឺជា​រឿង​ពិត​របស់ខ្ញុំ និង​ភរិយា​ក៏​ដូច​ជា រឿង​ពិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​រាប់​លាន​នាក់​ដែល​ធ្លាប់​បាន​ឆ្លងកាត់​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត កាលពី​ឆ្នាំ​១៩៧៥ ១៩៧៩ ។ សម្តេច​បន្ត​ថា ខ្ញុំ និង​ភរិយា​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ៗ​គ្នា ។ ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩ ជា​ខួប​៤៣​ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​របស់ខ្ញុំ និង​ភរិយា (៥​មក​រា ១៩៧៦- ៥ មក​រា ២០១៩ ) ។
សម្តេច​លើក​ឡើង​ទៀត​ថា បើ​និយាយ​ពី​ជីវិត​ប្តី​ប្រ​ពន្ទ​វា​ជា​រឿង​ធម្មតា​ខ្លាំង​ណាស់​សម្រាប់​ជីវិត​មនុស្ស​ទូទៅ តែ​សម្រាប់​ខ្ញុំ និង​ភរិយា​វា​ជា​រឿង​មិនធម្មតា ពេល​ខ្លះ​ខ្ញុំ​គិត​ថា ចម្លែក​រហូត​ចាត់​ទុក​ថា ទេវតា​ផ្សំផ្គុំ ឬ​គូព្រេង​ទៀត​ផង ។

ខ្ញុំ​គួរ​ចាប់ផ្តើម​ពី​ចំណុច​ថា តើ​ខ្ញុំ និង​ភរិយា​ស្គាល់គ្នា និង​ជួប​គ្នា​ដោយ​របៀប​ណា ? គ្រូ​ទស្សន៍​ទាយ​តែងតែ​ទស្សន៍​ទាយ​ឱ្យ​ខ្ញុំ​ថា គូរ​ព្រេង​របស់ខ្ញុំ​នៅ​ក្រោម​ខ្សែទឹក​ហូរ​ជា​របៀប​និយាយ​នៃ​អ្នក​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​មាន​ន័យ​ថា ភរិយា​ខ្ញុំ​នឹង​មាន​ទីលំនៅ​នៅ​ក្រោម​ចរន្តទឹក​ហូរ តែ​ផ្ទុយ​ទៅ​វិញ​ភរិយា​ខ្ញុំ​បែរជា​មាន​ទីលំនៅ​លើ​ចរន្តទឹក​ហូរ​ទៅ​វិញ ។ ប្រៀបធៀប​ភូមិសាស្ត្រ​នៃ​ភូមិ​ពាម​កោះ​ស្នា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ដែល​ជា​ភូមិកំណើត​របស់ខ្ញុំ និង​ភូមិ​រកា​ខ្នុរ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មា ដែល​ជា​ភូមិកំណើត​របស់​ភរិយា​ខ្ញុំ​នៅ​ម្ខាង​ទន្លេ​ម្នាក់​ឃើញ​ថា ភូមិ​ខ្ញុំ​នៅ​ក្រោម​ខ្សែទឹក​នៃ​ភូមិ​ភរិយា​ខ្ញុំ​៣​ទៅ​៥​គីឡូម៉ែត្រ​ឯណោះ ។

ពេល​នេះ​ខ្ញុំ​និយាយ​ដល់​រឿងរ៉ាវ​ដែល​បាន​កើត​ក្នុង​ទំនាក់ទំនង​រវាង​ខ្ញុំ និង​ភរិយា ខ្ញុំ ។ នៅ​ប្រ មា​ណ​ដើមឆ្នាំ​១៩៧៣​អង្គភាព​របស់ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ចេញពី​ស្រុក​មេមត់​ទៅ​កាន់​ស្រុក​ត្បូងឃ្មុំ​តាម​ដង​ទន្លេមេគង្គ មាន​ឃុំ​ជី​រោ ឃុំ​បឹង​ព្រួល ឃុំ​ពាមជីលាំង ឃុំ ថ្ម​ពេជ្រ ឃុំ​ស្រែ​សៀម ។ សម្តេច​លើក​ឡើង​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​ជា​ច្រើន​តាម​ផ្លូវជាតិ​លេខ​៧ ក្នុង​ចន្លោះ​ស្រុក​ស្នួល ខេត្តក្រចេះ​មក ស្រុក​មេមត់ និង​ស្រុក​ពញ្ញាក្រែក ខេត្តកំពង់ចាម​ដែល​ពួក​ខ្ញុំ​ប្រយុទ្ធ​ភាគច្រើន​ជាមួយ​កងទ័ព​ឈ្លានពាន​វៀតណាម​ខាងត្បូង និង​ពេល​ខ្លះ​ជាមួយ​កងទ័ព​អា​មេ​រិ​ក និង វៀតណាម​ខាងត្បូង សំខាន់​ក្នុង​ឆ្នាំ​១៩៧០ ដល់​ចុងឆ្នាំ​១៩៧១ ។​ពេល​នោះ​ខ្ញុំ​ទើប​អាយុ​បាន​២១​ឆ្នាំ ។ ឯ​ភរិយា​ខ្ញុំ​ទើប​មាន​អាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ ។

ខ្ញុំ និង​ភរិយា​របស់ខ្ញុំ​មិន​ដែល​ស្គាល់គ្នា​ទាល់តែ​សោះ​កុំ​ថា​ឡើយ​មុខមាត់ សូ​ម្បី​តែ​ឈ្មោះ​ក៏​មិន​ដែល​ស្គាល់​ឮ​ផង ។ ល្ងាច​ថ្ងៃមួយ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ដាំបាយ​ដែល​ជា​វេន​ដាំ​ស្ល​របស់ខ្ញុំ ស្រាប់ តែ​យុទ្ធ​ជន​របស់ខ្ញុំ​ម្នាក់​ដែល​ទើបនឹង​ចេញពី​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​មក​ប្រាប់​ខ្ញុំ​ថា សោ​ផ្តាំ​សួរសុខទុក្ខ ។ អ្នក​តាម​ដង​ទន្លេ​ពាក្យ (​សោ​គឺជា​បងថ្លៃ​ស្រី​) ខ្ញុំ​មិន​តបត ឬ​សួរនាំ​អ្វី​ទាំងអស់ និង​ឱ្យ​យុទ្ធ​ជន​រូប​នេះ​ជួយ​ចិត្ត​ផ្លែ​ចេក ព្រោះ​ត្រូវធ្វើ​សម្លប្រហើរ​ផ្លែ​ចេក ។

ស្អែក​ឡើង​មាន​យុទ្ធ​ជន​ផ្សេង​ដែល​ទើប​ចេញពី​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​និយាយ​រឿង​នេះ​ដូច​គ្នា និង​ជា​បន្តបន្ទាប់​មាន​យុទ្ធ​ជន​កម្មាភិបាល​កាន់តែ​ច្រើន​និយាយ​ពាក្យ​សោ​ផ្ដាំ​សួរសុខទុក្ខ ។ ចំណែក​ខាង​ភរិយា ខ្ញុំ​ក៏​បាន​ទទួល​ពាក្យ​ពី​យុទ្ធ​ជន​របស់ខ្ញុំ​វិញ​ថា មេបញ្ជាការ​របស់ខ្ញុំ​ផ្ដាំ​សួរសុខទុក្ខ​អ្នកគ្រូ​ពេទ្យ​រហូត​យុទ្ធ​ជន​ខ្លះ​ហ៊ាន​ប្រើ​ពាក្យ​សោ ឬ​បងថ្លៃ ដែល​ពាក្យ​នេះ​បាន​ធ្វើ​ឱ្យ អ្នកគ្រូ​ពេទ្យ​ក្រមុំ​ខឹង និង​ខ្ញុំ​យ៉ាង​ខ្លាំង ។
នេះ​ជា​ល្បែង​ផ្សំផ្គុំ​ដ៏​មាន​គ្រោះថ្នាក់​សម្រាប់​វិន័យ​កងទ័ព​នា​ពេល​នោះ​ប្រសិនបើ​យើង​មិន​មានការ​យោគយល់​ពី​មេបញ្ជាការ​របស់​យើង​ទេ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ