ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ទូរ​សព្ទ​សន្ទនា​ជាមួយ​មេ​ដឹង​នាំ​កម្ពុជា​-​ថៃ ឲ្យ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​គូ​ឡា​ឡាំ​ពួរ

11 ម៉ោង មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ នៅ​លើ​បណ្ដាញ​សង្គម​របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖…

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ នៅ​លើ​បណ្ដាញ​សង្គម​របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ «​លោក​បាន​សន្ទនា​ជាមួយ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក អនុ​ទី​ន ឆាន​វី​រៈ​គុល នាយក​រដ្ឋមន្ត្រី​ថៃ តាម​ទូរ​សព្ទ ដើម្បី​ពិភាក្សា​អំពី​កា​រវិ​វ​ឌ្ឍ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​សន្តិភាព បន្ទាប់​ពី​ឧប្បត្តិហេតុ​ថ្មី​ៗ នៅ​តាម​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​» ។

លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម បាន​បន្ត​ថា មេដឹកនាំ​ទាំង​ពីរ បាន​ឆ្លើយ​តប​ជា​វិជ្ជមាន និង​បាន​បញ្ជាក់​ជា​ថ្មី នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ។

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ឲ្យ​ដឹង​ទៀត​ថា ៖ «​ខ្ញុំ​បញ្ជាក់​ជា​ថ្មី នូវ​ជំហរ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​អោយ​ឃើញ​ពី​មិត្តភាព និង​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​ពង្រឹង​ស្រប​តាម​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ចុងខែ​មុន​។ ខ្ញុំ​ក៏​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​បន្ត​ដើរតួ​នាទី​ជា​អ្នកសម្របសម្រួល​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​សន្តិភាព​នេះ​» ។

លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម បន្ថែម​ថា នាយក​រដ្ឋមន្ត្រី​ទាំង​២ ក៏​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ជំហរ និង​តួនាទី​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី មិន​ត្រឹមតែ​ជា​ប្រធាន​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មិត្ត និង​ជា​អ្នក​ជិតខាង នៃ​តំបន់ ដែល​ប្រាថ្នា​ចង់បាន​សន្តិភាព​ផង​ដែរ ។

លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម សូម​ឱ្យ​ប្រទេស​ទាំង​២ បន្ត​បង្ហាញ​ការ​តាំងចិត្ត និង​ភាព​ក្លាហាន ដើម្បី​ស្តារ​ស្ថិរភាព​ព្រំដែន​ឡើង​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​សន្តិភាព​យូរអង្វែង​នៅ​ក្នុង​តំបន់ និង​ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ