រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុ សេរី ម៉ូហាម៉ាត់ ហាសាន់ (Datuk Seri Mohamad Hasan) បានប្រកាសថា ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចពិភាក្សារវាងប្រទេសថៃ និងកម្ពុជា ដើម្បីរក្សបទឈប់បាញ់ ដែលមានស្រាប់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាម្តងទៀតនៅតាមព្រំដែន ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី The Borneo Postកាលពីយប់ថ្ងៃព្រហស្បត៍។
កិច្ចពិភាក្សានេះ ទំនងជានឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរ ដោយសារប្រទេសទាំងពីរបានទាក់ទងមកម៉ាឡេស៊ី ដើម្បីសម្របសម្រួលដោយសារពួកគេបានបាត់បង់ទំនុកចិត្តគ្នាទៅវិញទៅមក ។
ភាពតានតឹងបានកើនឡើង បន្ទាប់ពីប្រទេសថៃ បានផ្អាកកិច្ចព្រមព្រៀងបទឈប់បាញ់ដោយអះអាងថា ទាហានរបស់ខ្លួនបានរងរបួសដោយសារគ្រា.ប់មីន ។
លោក Mohamad Hasan បានអំពាវនាវឱ្យភាគីទាំងពីរស្ងប់ស្ងាត់ និងបន្តដំណើរការចរចាសន្តិភាពឡើងវិញ ។ លោកបន្ថែមថា ក្រុមអ្នកសង្កេតការណ៍អាស៊ា នបានរាយការណ៍ថា គ្រាប់មីនដែលបង្កបញ្ហានោះមិនមែនជាគ្រាប់មីនថ្មីនោះទេ ៕
ចែករំលែកព័តមាននេះ