ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាង​តូច​មែន តែ​ពោរពេញ​ដោយ​បច្ចេក​ទេស​​ខ្ពស់ ផ្តួល​គូប្រកួត​មិនធម្មតា​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​រាង​តូច​មែន តែ​ពោរពេញ​ដោយ​បច្ចេកទេស​ខ្ពស់ ក្នុង​ការ​វាយលុក យុគ យក្ស​ផ្លែ បាន​ប្រកួត​ឈ្នះ ហើយ​ឡើង​មក​កាន់​កៅអី​៨​នាក់​ជា​ថ្មី​ទៀត​ហើយ បន្ទាប់​ពី​លោក​បរាជ័យ​ក្នុង​ការ​ប្រកួត​នេះ​កាលពី​លើក​មុន​។…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​រាង​តូច​មែន តែ​ពោរពេញ​ដោយ​បច្ចេកទេស​ខ្ពស់ ក្នុង​ការ​វាយលុក យុគ យក្ស​ផ្លែ បាន​ប្រកួត​ឈ្នះ ហើយ​ឡើង​មក​កាន់​កៅអី​៨​នាក់​ជា​ថ្មី​ទៀត​ហើយ បន្ទាប់​ពី​លោក​បរាជ័យ​ក្នុង​ការ​ប្រកួត​នេះ​កាលពី​លើក​មុន​។ នេះ​ជា​ជ័យជម្នះ ដែល​លោក​បាន​ឈ្នះ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រដាល​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) របស់​ប៉ុស្តិ៍​លេខ​៥ ស្ថិត​នៅ​ភូមិ​ព្រែក​ថ្លឹង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​៥ ខែមករា ឆ្នាំ​២០១៩​។

យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត​បាន​១២២ ឈ្នះ​១១២ ស្មើ​៦ និង​ចាញ់​៦ ត្រូវ​ប៉ះ​ដៃគូ​កីឡាករ សេន កុសល មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ខេត្តបាតដំបង​ដោយ​ការ​ប្រកួត​បាន​៥១ ឈ្នះ​៣២ ស្មើ​៥ ចាញ់​១៤​។ មាន​ន័យ​ថា ប្រវត្តិ​ប្រកួត​កីឡាករ យុគ យក្ស​ផ្លែ ជា​ជើង​ចាស់​មាន​តួលេខ​ប្រកួត​ច្រើន​ស្គាល់​តាក់​ទិច​ការ​ប្រកួត​ច្រើន​ជា​ដៃគូ​។

ចូល​ដល់​ការ​ប្រកួត​ទឹក​ទី​១ មិនសូវ​ឡើង​កំ​ដៅ​អ្វី​ទេ គឺ​ប្រកួត​បែប​សាមញ្ញ​ធ្វើ​ឲ្យ​ការ​ប្រកួត​មិនសូវ​កន្ត្រាក់​។ លុះ​ចូល​ដល់​ទឹក​ទី​២ យក្ស​ផ្លែ ស្រាប់តែ​រក​គន្លឹះ​វាយ​ចូល សេន កុសល បណ្តាល​ឲ្យ​ដួល​ភីង​ស្តូក​លើ​រេញ ដោយ​ត្រូវ​អាជ្ញាកណ្តាល​រាប់​ធ្វើ​ឲ្យ យុគ យក្ស​ផ្លែ មាន​តែម​មួយទៀត​ស្រប​ពេល​មុន​ៗ​ក៏​វាយ​ចូល​ដល់​ចំណុច​​គោលដៅ​។

ឆ្លង​ដល់​ទឹក​ទី​៣ ជា​ទឹក​ចុង​ក្រោយ​បើ​ទោះជា សេន កុសល ប្រឹង​វាយ​សន្ធាប់​ទៅ​វិញ ឃើញ​វាយ​ចូល​គោលដៅ​ដែរ តែ​នៅ​តែ​ធ្វើ​ឲ្យ​យក្ស​ផ្លែ ឆ្មក់​វាយ​ចំ​កន្លែង​សំខាន់​រហូត​ចុងបញ្ចប់​ត្រូវ​គេ​ប្រកាស​ឲ្យ​យក្ស​ផ្លែ​ឈ្នះ​ឆ្ពោះទៅ​កាន់​ជុំ​ទី​៣​ដែល​មាន​កីឡាករ​៨​នាក់​។

នេះ​ជា​ជ័យជម្នះ ដែល​លោក​ទទួល​បានជា​ថ្មី បន្ទាប់​ពី​សម្រេច​ចូល​ប្រកួត​ជ្រើសរើស​ជើងឯក​នេះ​ជា​ថ្មី​។ យុគ យក្ស​ផ្លែ​បាន​ឲ្យ​ដឹង​ថា លោក​បុក​ពោះ​ខ្លះ​ៗ​ដែរ ដោយសារ​ការ​ប្រកួត​លោក​មាន​ជំងឺ​ផ្តាសាយ​ជាប់​ខ្លួន​មិនសូវ​ជា​ខ្លាំង​ឡើយ​។ ណាមួយ​ពេល​ហាត់​ក៏​តិច​ដោយសារ​លោក​មមាញឹក​ការ​ប្រកួត​តាម​ប៉ុស្តិ៍​ផ្សេង​ជាប់​ពេក ទើប​ការ​ប្រកួត​មួយ​លើក​នេះ​តែ​ស៊យ​ទៅ​ហើយ​កុំ​តែ​ខំ​ឲ្យ​ខ្លាំង​បែប​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ