រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា មុននេះបន្តិច អ្នកស្រីហូវ ដាណេ ជាថៅកែមជ្ឈមណ្ឌលកែសម្ផស្ស«ឌែម៉ូគ្លីនិក»និងស្ត្រីឈ្មោះពៅ សុីណាត ជាអ្នកគ្រូពេទ្យជំនាញខាងដេរប្រដាប់ភេទ បានបញ្ជូនចេញពីសាលាដំបូងរាជធានីភ្នំពេញ ទៅឃុំនៅពន្ធនាគារប៉េហ្ស៊ី (PJ) ជាបណ្តោះអាសន្នហើយ នាវេលាម៉ោងជាង២រសៀលថ្ងៃទី០៥ មករា នេះ ។

លោក ម៉ុង មុនីសោភា ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអ្នកស្រី ហូវ ដាណេ ថៅកែមជ្ឍមណ្ឌលកែសម្ផស្សឌែម៉ូគ្លីនិក និងស្ត្រីឈ្មោះ ពៅ សុីណាត ជាអ្នកគ្រូពេទ្យជំនាញខាងដេរប្រដាប់ភេទអតិថិជន ដាក់ពន្ធនាគារប៉េហ្ស៊ី (PJ) ជាបណ្តោះអាសន្ន ។ ចៅក្រមសុើបសួរសម្រេចឃុំខ្លួនទាំងពីរនាក់ខាងលើ យោងតាមការចោទប្រកាន់ពីសំណាក់ស្ថាប័នអយ្យការ ។
គួរបញ្ជាក់ថា ៖ មុននេះ…សម្រេចចោទប្រកាន់ចំនួន៣ជាផ្លូវការ លើថៅកែ«ឌែម៉ូគ្លីនិក»និងគ្រូពេទ្យដេរប្រដាប់ភេទ…

ចែករំលែកព័តមាននេះ