ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​សម្តី​ដ៏​គ​គ្លើ​ន​របស់​ជន​រំលោ.ភ​សម្លា.ប់​ក្មេង​ស្រី​៦​ឆ្នាំ​នេះ​ចុះ​…!

5 ឆ្នាំ មុន

តាម​ប្រភព​​ពី Metroបានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​​​រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ រួចហើយ​រឹត.​ក​នាង​ជាមួយ​​ខោ​​ដេក​យប់ បាន​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ចេញ​ពី​​គុកវិញ ​។ ជននេះ ជា​អ្នក​មើលថែ​ក្មេងរងគ្រោះ​ មានឈ្មោះ Zachary…

តាម​ប្រភព​​ពី Metroបានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​​​រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ រួចហើយ​រឹត.​ក​នាង​ជាមួយ​​ខោ​​ដេក​យប់ បាន​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ចេញ​ពី​​គុកវិញ ​។

ជននេះ ជា​អ្នក​មើលថែ​ក្មេងរងគ្រោះ​ មានឈ្មោះ Zachary Holly អាយុ​៣៤​ឆ្នាំ បាន​អះអាង​ថា ខ្លួន​មិន​បាន​ទទួល​ការ​ការពារ​ពី​ផ្លូវច្បាប់​គ្រប់គ្រាន់​នៅឡើយ ហើយខ្លួន​​គួរតែចៀស​​ផុត​ពី​ការ​កាត់ទោស​ប្រហារ​ជីវិត ហើយនឹង​​អាច​ចេញពី​ពន្ធនាគារ​បាន បើ​ទោះបីជា​គេបាន​សម្លាប់​ក្មេង​ស្រី​​នោះ​ក៏​ដោយ​។

បុរស​​​រូបនេះ​បាន​សម្លាប់​កុមារី ​អាយុ​៦​ឆ្នាំ កាលពី​​ឆ្នាំ​២០១២ ក្រោយ​ពី​បាន​រំលោភ​រួច​។ ហើយកាលពី​ថ្ងៃ​ពុធ​កន្លង​មក Holly បាន​ត្អូញត្អែរ​ថា «តុលាការ​កាត់ទោស​ខ្លួន​ដោយ​មិន​បាន​មើល​ពី​បញ្ហា​ផ្លូវចិត្ត​នៅឡើយ​។ ឯកសារ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ នឹង​ដាក់​ទៅ​ឱ្យ​តុលាការ​នៅ​ខែ​ក្រោយ ហើយ​រង់ចាំ​សេចក្តីសម្រេច​ចុង​ក្រោយ​នៅ​ខែកក្កដា​ ។

គួររំលឹកថា កាលពី​ខែវិច្ឆិកា ​ឆ្នាំ​២០១២ សាកសពក្មេង​ស្រី​ជន​រង​គ្រោះ ត្រូវប្រទះឃើញ​​ដេក​ស្រាត​នៅ​ក្នុង​ទូ​​ដាក់​ខោអាវជិត​ផ្ទះ​របស់ Holly​ ។ ក្រុម​អ្នកស៊ើប​អង្កេត​រក​ឃើញ​ថា កុមារី​ម្នាក់​នេះ​ ត្រូវ​បាន​គេ​ចាប់​រឹត​ក ដោយ​ប្រើប្រាស់​ខោ​ដេក​យប់ ​។ ក្រោយ​ពី​រក​ឃើញ​ខុស​ត្រូវ តុលាការ​បាន​សម្រេច​ឱ្យ Holly ទទួលទោស​ប្រហារជីវិត កាលពី​ឆ្នាំ​២០១៥ ​។ តែមក​ដល់​ពេល​នេះ ទើប Holly ស្នើ​សុំ​គិតគូរ​កម្រិត​ទោស​ឡើង​វិញ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Holly គឹ​ជា​អ្នក​រស់នៅ​ជិតខាង​ជាមួយ​​ផ្ទះ​ក្មេង​ស្រី​ឈ្មោះ Bridgeman​។ ម្តាយ​ឪពុក​របស់​នាង តែង​ហៅ​គេ​មក​មើលថែ​កូនស្រី​ទាំង​ពីរ​។ នេះ​ពិតជា​មិន​នឹក​ស្មាន​សោះ ថា​ហ៊ាន​រំលោភ​សម្លាប់​ក្មេង​ស្រី​មិនដឹង​អី​បែប​នេះ​ ។

អត្ថបទសរសេរ ដោយ