ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​បិទផ្លូវ​​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ូ​ឡាំ​ពិ​ក នាទិវាជ័យជម្នះ ៧ មករា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ពី​បិទផ្លូវ​ជុំវិញ​បរិវេណ​ពហុ​កីឡាដ្ឋាន​ជាតិ ក្នុងអំឡុងពេល​ប្រារព្ធ​ខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា ដើម្បី​ឲ្យ​សាធារណជន​បញ្ចៀស​ចរាចរណ៍​លើ​តម្រាយ​ផ្លូវ​ដែល​បាន​កំណត់​ទាំងនោះ​។ សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​ជុំវិញ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នា​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ពី​បិទផ្លូវ​ជុំវិញ​បរិវេណ​ពហុ​កីឡាដ្ឋាន​ជាតិ ក្នុងអំឡុងពេល​ប្រារព្ធ​ខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា ដើម្បី​ឲ្យ​សាធារណជន​បញ្ចៀស​ចរាចរណ៍​លើ​តម្រាយ​ផ្លូវ​ដែល​បាន​កំណត់​ទាំងនោះ​។

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​ជុំវិញ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​បញ្ចប់​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា ត្រូវ​បាន​បិទ​ទាំងស្រុង ដើម្បី​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ។ ពិសេស​កាត់​បន្ថយ​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ក្នុង​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នឹង​មាន​អ្នកចូលរួម​សរុប​ប្រមាណ​៤​ម៉ឺន​នាក់​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់ យោគយល់ អធ្យាស្រ័យ និង​ការ​ចូលរួម​អនុវត្ត តាម​ការ​ជូនដំណឹង​ខាងលើ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព ពិសេស​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍​។

ទិវា​ជ័យជម្នះ ៧​មក​រា ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​ទ្រង់ទ្រាយ​ធំ និង​មាន​លក្ខណៈ​ប្លែក​អស្ចារ្យ​ជាង​ឆ្នាំ​មុន​ៗ ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​មាន​មហាជន​ចូលរួម​យ៉ាងច្រើន​កុះករ រួម​ជាមួយ
នឹង​ការ​សម្តែង​សិល្បៈ​និង​ការ​ក្បួន​ដង្ហែ​រថយន្ត​បុស្បុក​មក​ពី​បណ្តា​រាជធានី​ខេត្ត ដើម្បី​បង្ហាញ​ពី​សក្តានុពល និង​ការ​អភិវឌ្ឍ​រយៈពេល​៤០​ឆ្នាំ​របស់​រាជធានី​ខេត្ត​នីមួយ​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ