ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​មួយ​បាត់​កុងតឺន័រ​២៧០​នៅ​សមុទ្រ​ខាងជើង

5 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់​-​ហូ​ឡង់ ៖ កង​ឆ្មាំ​ឆ្នេរសមុទ្រ​ហូ​ឡង់​និង​អា​ល្លឺ​ម៉​ង់ រាយការណ៍​កាលពី​ថ្ងៃ​ទី​២​មក​រា​ថា នាវា​មួយ​គ្រឿង​បាន​បាត់​កុងតឺន័រ​យ៉ាងតិច​២៧០ ក្នុង​ទឹក​នៃ​សមុទ្រ​ខាងជើង​ក្នុង​នោះ​កុងតឺន័រ​៤ ផ្ទុក​សារធាតុ​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​។ តាម​TWITTER​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ហូ​ឡង់​និយាយ​ថា បណ្ដា​កុង​តឹ​ន័​រ​របស់​នាវា​MSC ZOE​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក…

ប្រទេស​អា​ល្លឺ​ម៉​ង់​-​ហូ​ឡង់ ៖ កង​ឆ្មាំ​ឆ្នេរសមុទ្រ​ហូ​ឡង់​និង​អា​ល្លឺ​ម៉​ង់ រាយការណ៍​កាលពី​ថ្ងៃ​ទី​២​មក​រា​ថា នាវា​មួយ​គ្រឿង​បាន​បាត់​កុងតឺន័រ​យ៉ាងតិច​២៧០ ក្នុង​ទឹក​នៃ​សមុទ្រ​ខាងជើង​ក្នុង​នោះ​កុងតឺន័រ​៤ ផ្ទុក​សារធាតុ​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​។

តាម​TWITTER​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ហូ​ឡង់​និយាយ​ថា បណ្ដា​កុង​តឹ​ន័​រ​របស់​នាវា​MSC ZOE​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក កាលពី​យប់​ថ្ងៃ​ទី​១​មក​ទី​២​មក​រា នៅ​ក្បែរ​កោះ​អា​ល្លឺ​ម៉​ង់​BORKUM​។ កុងតឺន័រ​៣​ដែល​នៅ​ពុំ ទាន់​រក​ឃើញ​ផ្ទុក​បណ្ដា​ធុង​សារធាតុ PEROXYDE ORGANIQUE​ក្រោម​រូបភាព​ជា​ម្សៅ ហើយ​ការ​រុករក​កំពុង​បន្ត​។

អ្នកនាំពាក្យ​ម្នាក់​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ថ្លែង​ទៅ​កាន់​វិទ្យុ​និង​ទូរទស្សន៍​រដ្ឋ​NOS​ថា វា​អាច​ដែល​កុងតឺន័រ​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​៣​ដែល​ពុំ​ទាន់​រក​ឃើញ លិចទៅ​បាតសមុទ្រ​។ ចំណែក​កុងតឺន័រ​គ្រោះថ្នាក់​ទី​៤​ដឹក​សារធាតុ​PEROXYDE ORGANIQUE​ដែរ​ត្រូវ​បាន​រក​ឃើញ​នៅ​អា​ល្លឺ​ម៉​ង់​។ នេះ​ជា​ការ​អះអាង​របស់​អាជ្ញាធរ​អា​ល្លឺ​ម៉​ង់​។

នាវា​MSC ZOE​ពេល​ជួប​ឧប្បត្តិហេតុ​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​អា​ល្លឺ​ម៉​ង់​។ រឿង​នេះ​បណ្ដាល​មក​ពី​មាន​ខ្យល់​បោកបក់​ខ្លាំង ហើយ​កុងតឺន័រ​ប្រមាណ​ជាង​២០ ផ្នុ​ក​ជា​ពិសេស​គ្រឿងបន្លាស់​រថយន្ត អំ​ពូ​ល​ភ្លើង​និង​របស់របរ​ក្មេង​លេង ព្រមទាំង​ទូរទស្សន៍​។ វា​បាន​ធ្លាក់​លិច​កាលពី​ថ្ងៃ​ទី​២​មក​រា ក្នុង​ដែនទឹក​កោះ​៣​នៃ​ប្រជុំ​កោះ WADDEN​ភាគ​ខាងជើង​ហូ​ឡង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ