ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា ​ទទួល​លិខិត​អស្ចារ្យ​ពី​លោក​គី​ម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២​ធ្នូ​ថា បាន​ទទួល​លិខិត​អស្ចារ្យ​មួយ ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ដែល​ប្រហែលជា​លោក​ត្រូវ​ជួប​គ្នា​ជា​ថ្មី​។ លោក​ត្រាំ​ថ្លែង​ថា​ខ្ញុំ​ទើប​ទទួល​លិខិត​អស្ចារ្យ​មួយ​ពី​លោក​គី​ម​ជុង​អ៊ុ​ន​។ យើង​ពិតជា​បាន​បង្កើត​ទំនាក់ទំនង​ដ៏​ល្អ​បំផុត​មួយ​។ យើង​ប្រហែលជា​មានការ​ជួប​គ្នា​មួយទៀត​តែ​លោក​បញ្ជាក់​ថា…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២​ធ្នូ​ថា បាន​ទទួល​លិខិត​អស្ចារ្យ​មួយ ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ដែល​ប្រហែលជា​លោក​ត្រូវ​ជួប​គ្នា​ជា​ថ្មី​។

លោក​ត្រាំ​ថ្លែង​ថា​ខ្ញុំ​ទើប​ទទួល​លិខិត​អស្ចារ្យ​មួយ​ពី​លោក​គី​ម​ជុង​អ៊ុ​ន​។ យើង​ពិតជា​បាន​បង្កើត​ទំនាក់ទំនង​ដ៏​ល្អ​បំផុត​មួយ​។ យើង​ប្រហែលជា​មានការ​ជួប​គ្នា​មួយទៀត​តែ​លោក​បញ្ជាក់​ថា ពុំ​មានការ​បន្ទាន់​ណាមួយ​ឡើយ​។

ម្យ៉ាងទៀត​លោក​ត្រាំ​បាន​លើក​ឡើង​ថា​វា​នឹង​អាច​មាន​សង្គ្រាម​ធំ​មួយ​នៅ​អា​ស៊ី បើ​គ្មាន​ការ​ខិតចូល​ជិត​គ្នា រវាង​មេដឹកនាំ​ទាំង​២ កំណត់​តាម​រយៈ​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ កាលពី​ខែមិថុនា​កន្លង​ទៅ​ទេ​នោះ​។ មុន​នេះ​លោក​ត្រាំ​អះអាង​រួច​ហើយ​តាម​TWITTER​ថា លោក​នឹង​ប្រញាប់​ជួប​ជាមួយ​លោក​គី​ម ដែល​អះអាង​យ៉ាង​ច្បាស់​ថា កូរ៉េ​ខាងជើង​មាន​សក្ដានុពល​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​មួយ​។

សេចក្ដីថ្លែងការណ៍​នោះ​ធ្វើ​ឡើង ក្រោយ​ពី​សុន្ទរកថា​ឆ្នាំ​ថ្មី​របស់​លោក​គី​ម​ជុង​អ៊ុ​ន​ដែល​ក្នុង​សុន្ទរកថា​នោះ លោក​គំរាម​ផ្លាស់​ប្ដូរ​ឥរិយាបថ ប្រសិនបើ​ក្រុង​វ៉ា​ស៊ិ​ន​តោន នៅ​តែ​រក្សា​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​ប្រទេស​លោក ទាក់ទិន​រឿង​នុយក្លេអ៊ែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ