ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនង៉ែត​​អាយុ​១០​ខែ ​នៅ​រស់​ក្រោម​គំនរ​បាក់​បែក

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ កាលពី​ថ្ងៃ​ទី​១ ​មក​រា ​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី ចេញផ្សាយ​រូបថត​មួយ ដែល​បង្ហាញ​​កូនង៉ែត​ម្នាក់​កាយ​រក​ឃើញ​នៅ​រស់ ក្រោម​គំនរ​បាក់បែក​នៃ​អគារ​ស្នាក់​នៅ​មួយ​ដែល​បាក់ មក​ពី​ការ​ផ្ទុះ​ឧស្ម័ន​នៅ​ទីក្រុង ​MAGNITOGORSK…

ប្រទេស​រុ​ស្ស៊ី ៖ កាលពី​ថ្ងៃ​ទី​១ ​មក​រា ​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី ចេញផ្សាយ​រូបថត​មួយ ដែល​បង្ហាញ​​កូនង៉ែត​ម្នាក់​កាយ​រក​ឃើញ​នៅ​រស់ ក្រោម​គំនរ​បាក់បែក​នៃ​អគារ​ស្នាក់​នៅ​មួយ​ដែល​បាក់ មក​ពី​ការ​ផ្ទុះ​ឧស្ម័ន​នៅ​ទីក្រុង ​MAGNITOGORSK តំបន់​អ៊ូ​រាល់​រុ​ស្ស៊ី​។

ពួក​អ្នក​ជួយ​សង្គ្រោះ​នា​ថ្ងៃ​ទី​១​ មក​រា ​បាន​រក​ឃើញ​កូនង៉ែត​ម្នាក់​អាយុ​១០​ខែ ដែល​នៅ​រស់​ក្រោម​គំនរ​បាក់​បែក នៃ​អគារ​រង​ការ​បំផ្លាញ​នា​ពេល​មុន​នេះ ក្នុង​តំបន់​អ៊ូ​រ៉ា​ល់​ព្រោះតែ​ការ​ផ្ទុះ​ឧស្ម័ន ដែល​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​យ៉ាងតិច​៩​នាក់ ហើយ​ច្រើន​សិប​នាក់​បាត់​ខ្លួន​ក្រោម​ធាតុអាកាស​ត្រជាក់​ខ្លាំង​បំផុត​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី សម្ដែង​ការ​អបអរ​ដោយ​និយាយ​ថា រឿង​អស្ចារ្យ​មួយ​បាន​កើត​មាន​នា​ឆ្នាំ​ថ្មី​នេះ​។ ក្មេង​ប្រុស​អាយុ​ទើប​១០​ខែ​ម្នាក់​ត្រូវ​បាន​សង្គ្រោះ​។ នោះ​ជា​ក្មេង​ប្រុស​ដែល​មានឈ្មោះ​ថា​អីុ​វ៉ា​ន​ហ្វូ​គី​ន​។ ម្ដាយ​ក្មេង​នោះ​ក៏​នៅ​រស់រាន​មាន​ជិ​វិត​ដែរ​។ គាត់​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ​ស្គាល់​កូន​គាត់​ច្បាស់​។

ក្រសួងសុខាភិបាល​រុ​ស្ស៊ី​និយាយ​ថា​កុមារ​នោះ​ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត ស្រាំ​លលាដ៍ក្បាល​និង​បាក់ជើង នឹង​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រុង​មូ​ស្គូ ក្នុង​មន្ទីរពេទ្យ​ដ៏​ល្អ​បំផុត​មួយ​។

មនុស្ស​ជិត​១១០០​នាក់​រស់នៅ​ក្នុង​អគារ​នេះ​ដែល​បាក់​កាលពី​ថ្ងៃ​ទី​៣១​ធ្នូ​ដោយសារ​ការ​ផ្ទុះ​ឧស្ម័ន​។ អគារ​នេះ​កសាង​កាលពី​ឆ្នាំ​១៩៧៣​សម័យ​សូ​វៀត ការ​ផ្ទុះ​បាន​បំផ្លាញ​ទាំងស្រុង​ផ្ទះ​៣៥​ល្វែង ហើយ​ផ្ទះ​១០​ល្វែង​ទៀត​រង​ការ​ខូចខាត​។ អ្នក​រស់នៅ​ក្នុង​អគារ​នោះ​ច្រើន​រយ​នាក់ បាត់​ជម្រក ហើយ​ជម្លៀស​ទៅ​កាន់​សាលារៀន​ជិតខាង​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ