ដឹង​អត់! ​កីឡា​អុកចត្រង្គ​ ម្ចាស់​ពានរង្វាន់​វិមាន​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ ជា​នរណា?


រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​អុក​ចត្រង្គ និង​ប្រភេទ​កីឡា​ដទៃ​ទៀត​ដែល​ចូលរួម​ប្រកួត​ និង​សម្តែង​នៅ​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ និង​ខួប​២០​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ ឈ្នះ បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​នោះ បាន​បញ្ចប់​ដោយ​ជោគជ័យ​ហើយ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​។

សម្រាប់​កីឡា​អុកចត្រង្គ​វិញ បន្ទាប់​ពី​ដំណើរ ការ​ប្រកួត​អស់​ជា​ច្រើន​ថ្ងៃ​មក​នោះ គេ​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ពី​លេខ​១​ដល់​លេខ​៣ ។ លេខ​១ គឺ​បាន​ទៅ​លើ​កីឡាករ សួ​ស សំភី​, លេខ​២ កីឡាករ ផឹ​ម ឌី​ណា និង​លេខ​៣ កីឡាករ ប៊ូ ប៊ុ​ណា​ម៉ា​លី​កា​។

វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បញ្ជាក់​ថា គ្រប់​ប្រភេទ​កីឡា​ដែល​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) សហការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​នានា​បាន​រៀបចំ​ការ​ប្រកួត​និង​សម្ដែង​ជូន​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ទស្សនា​កម្សាន្ដ​ក្នុង​ឱកាស​អបអរសាទរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ សុទ្ធតែ​ទទួល​បាន​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ពី​មហាជន​ទាំង​ប្រភេទ​កីឡា​ជំនាញ និង​កីឡា​មហាជន រហូត​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ចូលរួម​ប្រកួត​កម្សាន្ដ ដោយ​ទឹកចិត្ត​សប្បាយ​រីករាយ និង​បន្សល់​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត​ផង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ