ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡា​ប្រណាំងទូក ជ្រើសរើស​ជើង​ឯក​​ថ្នាក់​ជាតិ ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើក​ទី​២ ឆ្នាំ​២០២៥

6 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួល​ការងារ​អគ្គលេខាធិការដ្ឋាន…

ខេត្តស្វាយរៀង ៖ រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួល​ការងារ​អគ្គលេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ទី​២ សហព័ន្ធ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អភិ​សន្តិ​បណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អុ​ី​ង​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ទូកង ទូក​នាគ ទូកផ្កាចារ ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អុ​ី​ង ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ “​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​”​លើក​ទី​២ ឆ្នាំ​២០២៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។

ថ្លែង​ក្នុង​នាម​តំណាង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា
ផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អុ​ី​ង​កម្ពុជា ឯកឧត្តម សរ សិទ្ធិ មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង ដែល​បាន​មក​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ទូកង ទូក​នាគ ទូកផ្កាចារ ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អុ​ី​ង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ពានរង្វាន់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើក​ទី​២ ប្រចាំឆ្នាំ​២០២៥ ដែល​ត្រូវ​លើក​មក​ធ្វើ​នៅ​ដើមឆ្នាំ​២០២៦​នេះ ជាមួយ​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី និង​បងប្អូន​ទាំងអស់​នៅ​ទី​នេះ ។

ឯកឧត្តម​ប្រធាន​គណៈអធិបតី មាន​ប្រសាសន៍បន្ថែម​ទៀត​ថា សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អុ​ី​ង
កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រណាំងទូក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ពានរង្វាន់​ឯក
ឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើក​ទី​២ ប្រចាំឆ្នាំ​២០២៥ នេះ​ឡើង​ក្នុង​គោលបំណង​សម្រួច​ទិស​ដៅ​បច្ចេកទេស​ក្នុង​ការ​ជ្រើសរើស​អត្ត​ព​លិ​កឆ្នើម មក​ធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​កីឡា​ទូក​ប្រចាំឆ្នាំ​២០២៦ ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា ជា​ពិសេស​ត្រៀមខ្លួន​ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ី​ហ្គេ​ម​ឆ្នាំ​២០២៦ ដែល​ប្រទេស​ជប៉ុន​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ទៀត​ថា ជា​ការ​ពិត​ព្រឹត្តិការណ៍​កីឡា​មិនមែន​មាន​ត្រឹមតែ​ការ​ប្រកួត​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្តល់​ឱកាស​ក្នុង​ការ​ទំនាក់ទំនង ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង​កេរ្តិ៍ឈ្មោះ​ប្រទេស​ជាតិ​យើង ក្នុង​ការ​ពង្រឹង​ចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រតិភូ​កីឡា មក​ពី​គ្រប់​បណ្តា​ប្រទេស ឬ​ក៏​បណ្តា​ក្រសួង​ស្ថាប័ន រាជធានី​-​ខេត្ត ដែល​បានអញ្ជើញ​មក​ចូលរួម​ការ​ប្រកួត​ផង​ដែរ ។

ឯកឧត្តមសរ សិទ្ធិ បាន​អំពាវនាវ​ឱ្យ​មាន​ចលនា​ចូលរួមឧបត្ថម្ភ​គាំទ្រ​ដល់​ប្រភេទ​កីឡា​ប្រណាំងទូកដែល​ជា​កេរ​មរតក​វប្បធម៌​ខ្មែរ និង​ជា​កីឡា​ប្រពៃណី ក្នុង​គោលដៅ​អភិរក្ស និង​អភិវឌ្ឍ ដើម្បី​ឱ្យ​ប្រភេទ​កីឡា​មួយ​នេះ មានការ​រីក​ចម្រើនបន្ថែម​ទៀត ។ បន្ថែម​លើស​នេះ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ពិសេស​យុវជន​ទាំងអស់​ចូលរួម​លេង​កីឡា​ដើម្បី​សុខភាព ជួយ​លើកកម្ពស់ សុខុមាលភាព និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​សូម​ស្នើ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួតគ្រប់​ផ្នែក​ទាំងអស់ សូម​អនុវត្ត​ការងារ​ប្រកបដោយ​តម្លាភាព ឈរ​លើ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​មាន​ភាព​យុត្តិធម៌​។

សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកង ទូក​នាគ ទូកផ្កាចារ ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អុ​ី​ង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ពានរង្វាន់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើក​ទី​២ ឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ទ​ន្ល​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។ ព្រឹត្តិការណ៍​នេះ មាន​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនី​ទូក ចូលរួម​សរុប​ចំនួន​៨១៩​រូប មកពី​ក្រសួង និង​សមាគម​កីឡា​ទូក​ចំនួន​២២ រាជធានី​-​ខេត្ត​។

សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អុ​ី​ង​កម្ពុជាបាន​ដាក់​វិញ្ញាសា​សរុប​ចំនួន​៨​ប្រភេទ​ទៅ​ក្នុង​ការ
ប្រកួត​នេះ មាន​ជា​អាទិ៍​៖

-​ទូក ង ផ្នែក​បុរស ២២​នាក់ ចម្ងាយ​៨០០​ម៉ែត្រ
-​ទូក​នាគ​ផ្នែក​បុរស ១២​នាក់ ចម្ងាយ​៨០០​ម៉ែត្រ
-​ទូក​នាគ​ផ្នែក​បុរស ១២​នាក់ ចម្ងាយ ២០០​ម៉ែត្រ
-​ទូកផ្កាចារ ផ្នែក​នារី ៥​នាក់ ចម្ងាយ ២០០​ម៉ែត្រ
-​ទូកផ្កាចារ​ផ្នែក​បុរស​៥​នាក់ ចម្ងាយ​២០០​ម៉ែត្រ

-​វិញ្ញាសា​ទូក​កា​នូ​ផ្នែក​បុរស ចម្ងាយ​២០០​ម៉ែត្រ
-​ទូក​រ៉ូ​អុ​ី​ង​ផ្នែក​បុរស​ចម្ងាយ​៨០០​ម៉ែត្រ និង
-​ទូក​កា​យ៉ាក់​ចម្ងាយ​២០០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ