SPL ក៏បានបដិសេធការអះអាងអំពីភាពលំអៀងរបស់ PIF ដោយពន្យល់ថា ភាពខុសគ្នានៃការផ្ទេរកីឡាករបង្ហាញពីឯករាជ្យភាពរបស់ប្រព័ន្ធគ្រប់គ្រង។ ស្របពេលសកម្មភាពផ្ទេរកីឡាករថ្មីៗបង្ហាញយ៉ាងច្បាស់ពីឯករាជ្យភាពនោះ។ ក្លិបមួយបានពង្រឹងតាមរបៀបជាក់លាក់មួយ ហើយក្លិបមួយទៀតបានជ្រើសរើសវិធីសាស្ត្រផ្សេង។ ទាំងនោះគឺជាការសម្រេចចិត្តរបស់ក្លិបរៀងខ្លួន ដែលធ្វើឡើងក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុដែលត្រូវបានអនុម័តបែងចែក។ ថវិកាផ្ទេរកីឡាករត្រូវបានបែងចែកតាមរយៈមូលនិធិកណ្តាល ដោយក្រុមធំៗទាំង ៤ គឺ Al Nassr, Al Hilal, Al Ittihad និង Al Ahli ទទួលបានកញ្ចប់ថវិកាដែលអាចប្រៀបធៀបគ្នាបាន។
បច្ចុប្បន្នរបាយការណ៍សារព័ត៌មានធំៗលើពិភពលោក បានរាយការណ៍ថា Cristiano Ronaldo ដែលឈានចូលវ័យ៤១ឆ្នាំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កំពុងមិនពេញចិត្តយ៉ាងខ្លាំងនឹងកង្វះសកម្មភាពរបស់ Al Nassr នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា រហូតមានរបាយការណ៍ខ្លះលើកឡើងថា អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះ ចង់ចាកចេញពីអាជីពនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតថែមទៀតផង។ តាមរបាយការណ៍ពី talkSPORT បានឱ្យដឹងថា Ronaldo បានផ្ញើសារដោយផ្ទាល់ទៅថ្នាក់ដឹកនាំ PIF និង SPL ដោយបញ្ជាក់ពីការត្រៀមខ្លួនចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត៕
ចែករំលែកព័តមាននេះ