ក្រោយចូលនិវត្តន៍ពេលនេះ Sir Alex Ferguson វិលត្រឡប់មកកាន់ Man Utd ជាថ្មី
5 ឆ្នាំ មុន
លោក Sir Alex Ferguson អតីតអ្នកចាត់ការទូទៅប្រវត្តិសាស្ត្ររបស់ក្រុមបិសាចក្រហម Man Utd បានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់របស់ក្លិបជាលើកដំបូងបំផុត គិតចាប់តាំងពីរូបលោកមានជំងឺហូរឈាមក្នុងខួរក្បាល (brain…
លោក Sir Alex Ferguson អតីតអ្នកចាត់ការទូទៅប្រវត្តិសាស្ត្ររបស់ក្រុមបិសាចក្រហម Man Utd បានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់របស់ក្លិបជាលើកដំបូងបំផុត គិតចាប់តាំងពីរូបលោកមានជំងឺហូរឈាមក្នុងខួរក្បាល (brain haemorrhage) ហើយបានទទួលការវះកាត់នៅខែមិថុនា ២០១៨ កន្លងមក ។
អ្នកចាត់ការក្លិបនៅក្របខ័ណ្ឌកំពូលអង់គ្លេសសញ្ជាតិស្កុតលែនដែលឈានចូលដល់វ័យវ័យ ៧៧ឆ្នាំកាលពីថ្ងៃចន្ទម្សិលមិញ បានជួបជាមួយអតីតកូនក្រុម និងជាអ្នកចាត់ការក្លិបបណ្ដោះអាសន្ន Ole Gunnar Solskjaer នៅទីលានហ្វឹកហាត់ Carrington កាលពីថ្ងៃសៅរ៍ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ។
ជារឿងគួរកត់សម្គាល់លោក Sir Alex Ferguson មិនដែលលូកលាន់កិច្ចការផ្ទៃក្នុង និងចូលរួមមើលការហ្វឹកហាត់របស់ក្រុម Man Utd ឡើយអំឡុងពេលនៅក្រោមការដឹកនាំរបស់លោក David Moyes និងរជ្ជកាលលោក Louis van Gaal នៅដឹកនាំ ។ ប៉ុន្តែអំឡុងពេលលោក Jose Mourinho នៅកាន់ការងារ លោកត្រូវបានអញ្ជើញឱ្យទៅកាន់ទីលានហ្វឹកហាត់ ។
អ្នកចាត់ការទូទៅបណ្តោះអាសន្នលោក Ole Gunnar Solskjaer ត្រូវបានដកស្រង់សម្ដីតាមរយៈ BBC ថា លោក Sir Alex Ferguson រីករាយនឹងពេលវេលាដែលយើងបានអញ្ជើញគាត់មកដល់ទីលានហ្វឹកហាត់ ជាមួយនឹងការផ្តល់ដំបូន្មានខ្លះៗ និងបន្តលើកទឹកចិត្តពួកគេឱ្យខិតខំលេងដើម្បីស្តារកិត្តិយសក្រុមឡើងវិញ ។
សម្រាប់៣ប្រកួតចុងក្រោយរបស់ Man Utd ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិដាណឺម៉ាក Solskjaer ដែលចូលកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោយបញ្ចប់តួនាទីលោក Jose Mourinho កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកគឺលទ្ធផលឈ្នះទាំង៣ប្រកួត ។
ជំនួការគ្រូបង្វឹក Mike Phelan ធ្លាប់ជាអតីតជំនួយការលោក Ferguson ក៏បានត្រឡប់មករួមការងារនៅ Old Trafford ជាថ្មី ខណៈខ្សែបម្រើជើងចាស់ Michael Carrick ដែល Sir Alex Ferguson ចុះហត្ថលេខានាំយកពីក្រុម Tottenham ក្នុងឆ្នាំ២០០៦ នៅបន្តការងារដែលធ្លាប់ធ្វើដដែល ។
Ole Gunnar Solskjaer បានផ្ទេរពីក្រុម Molde នៅស្រុកកំណើតក្នុងឆ្នាំ១៩៩៦ និងបានចូលនិវត្តន៍ពីកីឡាករបាល់ទាត់អាជីពក្នុងឆ្នាំ២០០៧ និងធ្លាប់មានបទពិសោធន៍ដឹកនាំក្រុម Cardiff ផងដែរ ។
សម្រាប់លោក Sir Alex Ferguson វិញ ធ្លាប់ជួយក្រុម Man Utd លើកពាន Premier League ១៣ដង និងជួយក្រុមឈ្នះពានសរុប៣៨អំឡុងពេលដឹកនាំ Man Utd ពីឆ្នាំ១៩៨៦-២០១៣ មុនសម្រេចចិត្តចូលនិវត្តន៍ក្នុងឆ្នាំ២០១៣ ៕
ចែករំលែកព័តមាននេះ