នាង​លេង​ពង​ស្វា​ផង ​ស្រែកថ្ងូរ​ផង​…​ពេល​នេះ​ជាប់គុក


តាម​ប្រភព​ពីMetro​បានឱ្យ​ដឹង​ថា ស្រី​ស្អាត​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ក្រោយ​ពី​បែកធ្លាយ​វី​ដេអូ​ពី​សកម្មភាព​នាង​ពេលកំពុង​លេង​ពងសត្វ​​ស្វា​នៅ​អេ​ហ្ស៊ី​ប​ ។

Basma Ahmed អាយុ​២៥​ឆ្នាំ ត្រូវ​បាន​គេ​ឃើញ​តាម​រយៈ​វី​ឌី​អូ កំពុង​តែ​សើច​សប្បាយ​និង​បញ្ចេញ​សម្លេង​ថ្ងូរ ខណៈ​កំពុង​ស្ទាប​ពង​ស្វា​នៅ​ក្នុង​ហាង​លក់​សត្វ​ចិញ្ចឹម​ ។ នាង​បាន​ដោះសា​ថា វា​គ្រាន់តែ​ជា​ការ​ចាក់ក្រឡេក​សត្វ​ស្វា​ប៉ុណ្ណោះ តែបើ​តាម​ទិដ្ឋភាព​ជាក់ស្តែង ​គឺ​មិន​ដូច​នូវ​អ្វី​ដែល​នាង​លើក​ឡើង​នោះ​ទេ​។
សូ​ម្បី​តែ​អាជ្ញាធរ ​ក៏​មិន​យល់​ដូច​នាង​ដែរ​។

ស្រី​ស្អាត Ahmed ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែតុលា ក្រោយ​ពី​វី​ឌី​អូ​នោះ​ មាន​ភាព​ល្បីល្បាញ​ក្នុង​សំណាក់​មហា​ជន​លើ​បណ្តាញ​សង្គម ដែល​ទ​ង្វើ​របស់​នាង​មាន​ភាព​ប្រាស់ចាក​ពី​សីលធម៌​សង្គម​ ។ ការ​ចាប់ខ្លួន​នេះ គឺ​
ពី​បទ​ភ្ញោ​ច​អារម្មណ៍​ផ្លូវភេទ​លើ​សត្វ និង​ប្រព្រឹត្ត​អំពើ​អ​សីលធម៌​នៅ​ទី​សាធារណៈ​។

នាង​បាន​សារភាព​នៅ​ក្នុង​តុលាការ​នា​ក្រុង Mansoura ភាគ​ខាងជើង​អេ​ហ្ស៊ី​ប តែ​បាន​ប្រកែក​ថា ​គ្មាន​ចេតនា​ធ្វើ​បែប​នេះ​ឡើយ​។ នាង​ថា វី​ឌី​អូ​រយៈពេល​៩០​វិនាទី​នោះ ត្រូវ​បាន​ថត​​ដោយ​មិត្ត​ភក្តិ​របស់​នាង ហើយ​នាង​មិនដឹង​សោះឡើយ​ថា គេ​យក​ទៅ​បង្ហោះ​ចែកចាយ​បែប​នេះ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ