ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវ​ពង្រីក​និង​សាងសង់​ព្រ​លាន​យន្ដហោះ​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​លេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​ថ្លែង​ក្នុង​ពិព័រណ៍​សមិទ្ធផល​នៅ​វិមាន​ឈ្នះ ឈ្នះ កាលពី​ថ្ងៃ​ទី​៣១ ធ្នូ កន្លង​មក​ថា កម្ពុជា​ត្រូវ​ពង្រីក និង​សាងសង់​ព្រ​លាន​យន្តហោះ​បន្ថែម​ទៀត​ដើម្បី​អាច​ទទួល​អ្នកដំណើរ​៣០​លាន​នាក់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​លេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​ថ្លែង​ក្នុង​ពិព័រណ៍​សមិទ្ធផល​នៅ​វិមាន​ឈ្នះ ឈ្នះ កាលពី​ថ្ងៃ​ទី​៣១ ធ្នូ កន្លង​មក​ថា កម្ពុជា​ត្រូវ​ពង្រីក និង​សាងសង់​ព្រ​លាន​យន្តហោះ​បន្ថែម​ទៀត​ដើម្បី​អាច​ទទួល​អ្នកដំណើរ​៣០​លាន​នាក់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ ។

លោក ជា អូន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​លេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​បន្ដ​ថា នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ព្រ​លាន​យន្ដ ហោះ​ទាំងអស់​របស់​កម្ពុជា នឹង​ត្រូវ​បន្ដ​ជួសជុល និង​សាងសង់​សាងសង់​ពង្រីក​បន្ថែម ដើម្បី​ជំរុញ​ការ​ទទួលភ្ញៀវ​ឲ្យ​បាន​៣០​លាន​នាក់​ក្នុង​១​ឆ្នាំ​នៅ​ឆ្នាំ​២០៣០ ។ លោក​បន្ត​ថា បន្ទាប់​ពី​ពង្រីក​ការ​សាងសង់​អស់​លទ្ធភាព​ហើយ កម្ពុជា​នឹង​សាងសង់​ព្រ​លាន​យន្ត​ចំនួន​៣​កន្លែង​បន្ថែម​ទៀត រួម​មាន ការ​សាងសង់​ព្រ​លាន​យន្តហោះ​នៅ​ខេត្តសៀមរាប ការ​សាងសង់​ព្រ​លាន​ចំណុះ​របស់​រាជធានី​ភ្នំពេញ និង​ការ​ពង្រីក​ព្រ​លាន​យន្តហោះ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ទទួល​យន្តហោះ​ដែល​ហោះ​ឆ្លង​ទ្វីប​ទៅ​កាន់​សហរដ្ឋអាមេរិក និង​សហ​គម​អឺរ៉ុប ។

លោក ជា អូន បាន​បន្ថែម​ថា បើ​យោង​តាម​ស្ថានភាព​ព្រ​លាន​ធំ​ចំនួន​បី​កន្លែង​ដែល​កំពុង​មាន​បច្ចុប្បន្ន គឺ​ព្រ​លាន​យន្តហោះ​នៅ​រាជធានី​ភ្នំពេញ មាន​លទ្ធភាព​ផ្ទុក​មនុស្ស​ចេញចូល​បាន​ប្រមាណ​៥​លាន​នាក់ ពោល​គឺ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ព្រ​លាន​យន្តហោះ​នៅ​ខេត្តសៀមរាប ហើយ​អនាគត ប្រសិនបើ​កម្ពុជា​នៅ​តែ​រក្សា​កំណើន​ភ្ញៀវ​ចេញចូល​១៦%​រៀង​រាល់​ឆ្នាំ​នោះ វា​នឹង​ជំរុញ​ឱ្យ​ព្រ​លាន​យន្តហោះ​នេះ​មាន​ស្ថានភាព​ចង្អៀត​ណែន ។ លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​ព្រ​លាន​យន្តហោះ​នីមួយ​ៗ​មាន​យន្តហោះ​ចុះ​ចត​កើនឡើង​ប្រមាណ​៨០​ទៅ​១០០​ដង ខណៈ​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍ បាន​កើន​ឡើងជា​បន្តបន្ទាប់ »​។

លោក ពេជ្រ សុ​ប៉ុន​តារា ប្រធាន​ផ្នែក​បង្កើន​ការ​ហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា ព្រ​លាន​យន្តហោះ​កងកេង ក្រុងព្រះសីហនុ នឹង​ត្រូវ​ពង្រីក​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ ដែល​ធ្វើ​ឲ្យ​ផ្លូវ​រត់​ព្រ​លាន​យន្តហោះ​នេះ​មាន​សមត្ថភាព​ទទួល​យន្តហោះ​ចុះ​ចត ស្មើនឹង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​សព្វ​ថ្ងៃនេះ ។ លោក​បន្ត​ថា ៖« តាម​ពិត បើ​គិតដល់​ឆ្នាំ​២០៣០ យើង​អាច​ទទួល​អ្នកដំណើរ​ច្រើន​ជាង​៣០​លាន​នាក់ ហើយ​សមត្ថភាព​ព្រ​លាន​យន្ដ ហោះ​បច្ចុប្បន្ន​អាច​ទទួល​អ្នកដំណើរ​បាន ពិសេស ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប​បច្ចុប្បន្ន​អាច​ទទួល​អ្នកដំណើរ​បាន​១០​លាន​នាក់​សម្រាប់​ព្រ​លាន​នីមួយ​ៗ ។
លោក​បន្ត​ថា ៖« ចំណែក​ព្រ​លាន​យន្តហោះ​ក្រុងព្រះសីហនុ យើង​ត្រូវ​ពង្រីក​កាន់តែ​ធំ តាម​អ្វី​ដែល​ជា​ការ​ចង់បាន​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា »​។

គួរ​បញ្ជាក់​ថា ព្រ​លាន​យន្ដ​អន្តរជាតិ​ទាំង​បី​របស់​កម្ពុជា បាន​ទទួល​អ្នកដំណើរ​ឆ្លងកាត់​ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​៨,៨​លាន នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ