ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្តាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​ទីប្រជុំជនវាលរេញ​មានសភាពទូលាយ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​២ មក​រា ២០១៩​នេះ លោកអភិបាលស្រុក​ សរ កក្កដា បាន​ថ្លែង​សាទរ​ដល់​ពលរដ្ឋ និង​អាជីវករ​ដែល​នៅ​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​២ មក​រា ២០១៩​នេះ លោកអភិបាលស្រុក​ សរ កក្កដា បាន​ថ្លែង​សាទរ​ដល់​ពលរដ្ឋ និង​អាជីវករ​ដែល​នៅ​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ប្រជុំ​ជន​វាល​រេញ ដែល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវជាតិ​ ត្រង់​ចំណុច​នោះ បន្ទាប់​ពី​មានការ​ជូនដំណឹង​ពី​សំណាក់​រដ្ឋបាល​ស្រុករួចមក​ ។

លោក​អភិបាលស្រុក​បាន​ថ្លែង​បន្ត​ថា តប​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ស្រុក ឃើញ​ថា​ពលរដ្ឋ អាជីវករ​មានការ​យល់​ដឹង​ច្រើន ដោយ​ពួក​គាត់​ដែល​ធ្លាប់​លក់ដូរ ដូច​ជា​លក់​សម្ភារៈ​គ្រឿងសំណង់ ចត​ម៉ូតូ រថយន្ត ត្រូវ​បាន​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ក្រុម​កា​ងារ បាន​ដកថយ​រើ​ចេញ​ពីលើ​ចំណី​ផ្លូវ ធ្វើ​អោយ​សណ្តាប់ធ្នាប់​ចរាចរណ៍​នៅ​ចំណុច​នោះ​មាន​ភាព​ទូលាយ ជាមួយនឹង​ការ​ក្រាល​អ៊ុត​កៅស៊ូ​ពង្រីង​ចិញ្ចើម​ផ្លូវជាតិ​ទាំង​សង
ខាង​ផង​ដែរ​។

លោក​អភិបាល​បាន​បន្ថែម​ថា ទោះបី​យ៉ាងនេះ​ក្តី ក្រៅពី​អរគុណ លោក​ក៏​បាន​អំពាវ​បន្ថែម​ផង​ដែរ សូម​អោយ​ពលរដ្ឋ អាជីវករ បន្ត​សហការ​តាម​ការ​ណែនាំ​នេះ​រហូត ដើម្បី​ឱ្យ​សណ្តាប់ធ្នាប់ សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​បាន​ស្អាត​នៅ​ក្នុង​មូលដ្ឋាន ។

សម្រាប់​ទីតាំង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត (​ខាងជើង​ប្រជុំជន​វាល​រេញ )​ដូច​ជាទី​តាំង​លក់​ទិញ​អេ​ត​ចាយ ទីតាំង​ជួសជុល​រថយន្ត គ្រឿងសំណង់ និង​ផ្សេង​ៗ​ទៀត​ដែល​ប្រើប្រាស់​ចំណី​ផ្លូវ រដ្ឋបាល​ស្រុក​នឹង​អនុ​ត្តន៍​ជា​បន្តបន្ទាប់​ទៀត ហើយ​សង្ឃឹមថា ពលរដ្ឋ អា​ជីវករ​ទាំងនោះ​នឹង​ចូលរួម​សហការ​ដូច​នៅ​ទី​ប្រជុំ​ជន​វាល​រេញ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ