ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ហាង​ប៊ូ​ហ្វេ​មួយកន្លែងនៅ​កោះ​ពេជ្រ សង្ស័យឆ្លងចរន្តអគ្គិសនី

58 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ មានករណីឆេះ​ផ្នែក​ខាង​មុខ​នៃ​អាហារ​ដ្ឋា​ន​ប៊ូ​ហ្វេ​១​កន្លែង​នៅ​ក្នុង​កោះ​ពេជ្រ ផ្អើល​ដល់​មន្ត្រី​ជំនាញ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​បាញ់​ពន្លត់​ទាន់​ពេលវេលា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ហាង​ប៊ូ​ហ្វេ ​យីហោ កា​កា…

រាជធានីភ្នំពេញ មានករណីឆេះ​ផ្នែក​ខាង​មុខ​នៃ​អាហារ​ដ្ឋា​ន​ប៊ូ​ហ្វេ​១​កន្លែង​នៅ​ក្នុង​កោះ​ពេជ្រ ផ្អើល​ដល់​មន្ត្រី​ជំនាញ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​បាញ់​ពន្លត់​ទាន់​ពេលវេលា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ហាង​ប៊ូ​ហ្វេ ​យីហោ កា​កា សុ​គី ស្ថិត​នៅ​ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ពិ​ដាន ផ្នែក​ខាង​មុខ​នៃ​ហាង​លក់​ប៊ូ​ហ្វេ​ខាងលើ បន្ទាប់​មក​ក៏​កើត​ចេញ​ជាអណ្តាតភ្លើង​ធ្វើ​អោយ​អ្នក​ឃើញ​ហេតុការណ៍​នាំ​គ្នា​ទាក់ទង​ទៅ​សន្តិសុខ​កោះ​ពេជ្រ​ភ្លាម​ៗ ដើម្បី​សុំ​ការ​អន្តរាគមន៍ បាន​ទាក់ទង​ទៅ​ផ្នែក​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​ក្នុង​កោះ​ពេជ្រ ចំនួន​២​គ្រឿង បាន​ធ្វើ​ដំណើរ​មក​កាន់​ទីតាំង​កើតហេតុ​បាញ់​ពន្លត់​ទាន់​ពេលវេលា មិន​អោយ​មានការ​រាលដាល​ធំ​ជាង​នេះ ។

មន្ត្រី​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង បាញ់​ទឹក​អស់​១​គ្រឿង គ្រប់គ្រង​បាន​ទាំងស្រុង មិន​មាន​មនុស្ស​រង​របួស​នៅ​ក្នុង​ហេតុការណ៍​នេះនោះ​ទេ ។ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ អាច​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ