ខេត្តបន្ទាយមានជ័យ ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅតែបន្តបើកទទួលពលរដ្ឋខ្មែរវិលមកពីប្រទេសថៃ ក្នុង១ថ្ងៃ ៧ម៉ោង ឯច្រកខ្លងលឹករបស់ថៃបើករយៈពេល៨ម៉ោង ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានបង្ហោះតាមបណ្តាញសង្គមផ្ទាល់ខ្លួន ខណៈអញ្ជើញទៅពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយឯកឧត្តមបញ្ជាក់ថា ខាងកម្ពុជាបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ពីម៉ោង៩ព្រឹក និងបិទនៅម៉ោង៤រសៀល ឯភាគីថៃបើកច្រកទ្វារខ្លងលឹកនៅម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀលដូចគ្នា ។

គួររំឭកថា ក្រោយពីភាគីថៃបិទបើកច្រកព្រំដែនកម្ពុជា-ថៃជាឯកតោភាគីនោះ កម្ពុជាបានបើកទទួលពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា និងបើកច្រកទ្វារព្រំដែនឱ្យពលរដ្ឋថៃចូលទៅប្រទេសថៃវិញជាធម្មតា ។

ខេត្តបន្ទាយមានជ័យ មានច្រកសេដ្ឋកិច្ចចំនួន៤ គឺច្រកទ្វារអន្តរជាតិ២ និងច្រកតំបន់២ ហើយរហូតមកដល់ពេលនេះ កម្ពុជាពុំទាន់បទបញ្ជាឱ្យបើកនៅឡើយទេ គឺឃើញតែភាគីថៃបើកបិទជាឯកតោភាគី ។

ទាហានឈុតខ្មៅស្រែកសួរកម្មករសំណង់ខ្មែរពីម្ខាងនៃអូរព្រំដែនមានការហួសចិត្តនិងប្រតិភូគណបក្សប្រឆាំងថៃ ដែលឱ្យទាហានឈុតខ្មៅស្រែកសួរពីត្រើយម្ខាងនៃអូរព្រំដែនថៃ មកកាន់កម្មករខ្មែរកំពុងឈរលើអគារសំណង់ដែលសាងសង់មិនទាន់ហើយនៅជាប់អូរព្រំដែន ដោយស្រែកសួរជាភាសាខ្មែរថា ជាអគារផ្ទះសំណាក់ ឬផ្ទះជួល ។ ករណីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមាត់អូរព្រំដែន ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

ាហានថៃរូបនេះបានព្យាយាមសួរទៀតថា តើអគារអ្វីនៅក្បែរប្អូនធ្វើការខាងឆ្វេងដៃនោះ ? កម្មករសំណង់កម្ពុជា២ទៅ៣នាក់ បានឆ្លើយដូចគ្នាថា នោះជាអគារផ្ទះសំណាក់ ហើយទាហានឈុតខ្មៅថៃបាននិយាយជាភាសាថៃថា នោះប្រហែលជាអគារផ្ទះសំណាក់ ឬផ្ទះជួល និងអាចជាកាស៊ីណូ ។ ពលរដ្ឋកម្ពុជាបានចោទសួរថា ភាគីថៃមិនដឹងគិតអី ? កម្ពុជាសាងសង់សំណង់លើទឹកដីកម្ពុជា បែរជាមកស្រែកសួរពីការសាងសង់សំណង់លើទឹកដីកម្ពុជាទៅវិញ ៕


ចែករំលែកព័តមាននេះ