កងកម្លាំងទាហានចំនួន២០រូបដែលថៃចាប់ខ្លួនបានកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ថៃមានសុវត្ថិភាពល្អ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា កងកំលាំងទាហានកម្ពុជាចំនួន២០រូបដែលថៃចាប់ខ្លួនកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ថៃកំពុងតែមានសុវត្ថិភាពល្អ។
ថ្លៃងក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក
ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖ «កងកំលាំងយើងចំនួន២០រូបដែលដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃចាប់ពីថ្ងៃទី២៩កក្កដាឆ្នាំ២០២៥មក ។
ជាមូយគ្នានេះដែរ យោធាថៃក៏បានបញ្ជាក់ថា ពួកគេមានសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងតែបន្តធ្វើការចរចា ហើយកំពុងជំរុញឲ្យភាគីថៃបញ្ជូនកងកំលាំងរបស់យើងឲ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»៕

ចែករំលែកព័តមាននេះ