ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសនៅលើផេកផ្លូវការនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ថា ៖ ទីក្រុងសៀងហៃ ប្រទេសចិន ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Huangshi (Group) Dairy Co., Ltd. ដែលជាសហគ្រាសផលិតទឹកដោះគោរួមបញ្ចូលគ្នាឈានមុខគេមួយរបស់ប្រទេសចិន ដែលបានចុះបញ្ជីជាសាធារណៈនៅលើផ្សារហ៊ុន Shenzhen ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនគ្រប់គ្រងខ្សែសង្វាក់តម្លៃទឹកដោះគោរួមបញ្ចូលគ្នាយ៉ាងពេញលេញពីការចិញ្ចឹមក្របី និង R&D រហូតដល់ការកែច្នៃ ការវេចខ្ចប់ និងចែកចាយខ្សែសង្វាក់ទូទាំងប្រទេសចិន ។

ក្នុងជំនួបនេះ ក្រុមហ៊ុនមានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា ក៏ដូចជា ខេត្តព្រះសីហនុ ។

សូមបញ្ជាក់ជូនថា ៖ រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការ និងសម្របសម្រួលជូនអ្នកវិនិយោគទាំងអស់ ដែលមានបំណងចង់មកវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ៕


ចែករំលែកព័តមាននេះ